VOV WorldVOV World
នាយករដ្ឋមន្រ្តីថៃប្រឈមនឹងការចោទប្រកាន់ថ្មី
05/03/2014 07:07
(VOVworld)-នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra អាចនឹងប្រឈម ការចោទប្រកាន់ពីបទ សម្លាប់បាតុករក្នុងការប៉ះទង្គិចអំពើហឹង្សាកាលពី ថ្ងៃទី ១៨កុម្ភៈកន្លងទៅ។
នាយករដ្ឋមន្រ្តីថៃប្រឈមនឹងការចោទប្រកាន់ថ្មី
លោកស្រីនាយករដ្ឋមន្រ្តីថៃ Yingluck Shinawatra (រូបថតៈ dantri.com) (VOVworld)-នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra អាចនឹងប្រឈមការ ចោទប្រកាន់ពីបទ សម្លាប់បាតុករក្នុងការប៉ះទង្គិចអំពើហឹង្សាកាលពីថ្ងៃទី ១៨កុម្ភៈ កន្លងទៅ។         សាច់ញាតិរបស់បាតុករ២នាក់ក្នុងចំណោមបាតុករចំនួន៤នាក់ដែលបាន ស្លាប់ បានដាក់ពាក្យប្តឹងលោកស្រី Yingluck Shinawatra ទៅតុលាការព្រហ្មទណ្ឌ ថៃ។ ក្រៅ​ពីនោះមានមន្រ្តីក្នុងរដ្ឋាភិបាល៥រូបផ្សេងទៀតក៏មានឈ្មោះក្នុងពាក្យ បណ្តឹងនេះផងដែរ ក្នុងនោះមានរដ្ឋមន្រ្តីក្រសួងកាងារChalem Yubamrung ជា អ្នកដែលទទួលបន្ទុកឃ្លាំមើលការងារបង្ការប្រឆាំងបន្ទាន់ជាមួយបាតុករ។ បន្ទាប់ ពីទទួលពាក្យបណ្តឹង តុលាការពោលខាងលើបានដំណើការស៊ើបអង្កេតដំបូង ដើម្បីបើកសវនាការ៕