VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
08/01/2015 09:07
(VOVworld) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្ត ទុកដាក់ដល់ការនាំទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់ តែស៊ីជំរៅជាក់ស្ដែង និងមានប្រសិទ្ធភាព រួមចំណែក ក្នុងសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបតិ្តការក្នុងតំបន់និងលើពិភពលោក។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
(VOVworld) - ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀត ណាមលោក Theodore Osius នារសៀលថ្ងៃទី៧ មករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ដល់ការនាំទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែស៊ីជំរៅជាក់ស្ដែង និងមានប្រសិទ្ធ ភាព រួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការក្នុងតំបន់និងលើពិភព លោក។លោក Nguyen Tan Dung បានស្នើរឲ្យភាគីទាំង២ខំប្រឹងប្រែងលាតត្រដាង អនុវត្តវិស័យសហប្រតិបតិ្តការចំនួន៩ក្នុងក្របខ័ណ្ឌដៃគូលើគ្រប់វិស័យប្រកប ដោយជាក់ស្ដែងនិងមានប្រសិទ្ធភាព។ក្នុងនោះភាគីទាំង២បង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូជាន់ខ្ពស់ ជាពិសេសគឺក្នុងឆ្នាំ២០១៥ជាពេលវេលាដែលភាគីទាំង២ សហការរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនង។ ទន្ទឹមនឹងនោះ ភាគីទាំង២ត្រូវជំរុញវិស័យដ៏ពោរពេញទៅដោយសក្ដានុភាពដូច ជាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគថែមទៀត។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Theodore Osius (រូបថត៖VGP) ដោយឈរលើស្មារតីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានឲ្យដឹងថា វៀតណាមនឹងខំប្រឹប្រែងអស់ពីកម្លាំងកាយចិត្ត ព្រមទាំងស្នើរឲ្យអាមេរិករវៀស រវៃក្នុងការចរចារកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វ្រិក TPP ដើម្បីបញ្ចប់និងចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។ សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងអាមេរិក និងវៀតណាម ឯកអគ្គរដ្ឋទូត Theodore Osius បានអះអាងថា ក្នុងអាណត្តិ បេសកកម្មរបស់ខ្លួន លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីទំនាក់ទំនងនោះ កាន់តែស៊ីជំរៅនិងទូលំទូលាយថែមទៀត។ឯកអគ្គរដ្ឋទូតក៏បានបញ្ជូនសារ របស់ប្រធានាធិបតីលោក Obama ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ល្អ ប្រសើរនៃជំនួបចរចារជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក្រៅក្រប ខ័ណ្ឌសន្និសីទកំពូលអាស៊ីបូព៌ានៅម៉ីយ៉ាន់ម៉ានាឆ្នាំទៅមិញ ហើយសន្យាជាថ្មី ម្ដងទៀតថាលើការគាំទ្ររបស់អាមេរិកចំពោះភាពរឹងមាំ សម្បូររុងរឿង និង ឯករាជ្យរបស់វៀតណាម។ ស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឯកអគ្គរដ្ឋទូត Theodore Osius បានឲ្យដឹងថាបំណងប្រាថ្នារបស់អាមេរិកគឺក្លាយទៅជាវិនិ យោគិននិងដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ឯកអគ្គរដ្ឋទូតក៏បាន អះអាង ឃើញការរីកចំរើនធំធេងរបស់វៀតណាមក្នុងបញ្ហាធានាសិទ្ធិពលរដ្ឋ សិទ្ធិមនុស្សនិងសម្ដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះដំណើរការកសាងនិតិរដ្ឋ នៅវៀតណាម។ឯកអគ្គរដ្ឋទូតបានឲ្យដឹងថែមទៀតថា អាមេរិកគាំទ្រគោល ជំហរ ទស្សនៈរបស់វៀតណាមក្នុងបញ្ហាសន្តិសុខនានានៅតំបន់ ព្រមទាំង ជូនដំណឹងថាប្រធានាធិបតីលោក Obama កំពុងខំប្រឹងប្រែងពន្លឿនការលុប ចោលបទហាម ឃាត់លក់សព្វាវុធសំរាប់វៀតណាម៕