នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនា ព្រះមហាក្សត្រប្រ៊ុយណេ
29/04/2017 08:38
(VOVworld) - នាថ្ងៃទី២៩ មេសា នៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន នាយករដ្ឋ មន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយព្រះ មហាក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah ក្នុងឱកាសចូល រួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ស្ដាំ)និងព្រះមហាក្សត្រប្រ៊ុយណេ Sultan Haji Hassanal Bolkiah (រូបថត៖VOV) (VOVworld) - នាថ្ងៃទី២៩ មេសា នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន នាយករដ្ឋ មន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយព្រះមហា ក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah ក្នុងឱកាសចូល រួមសន្និសីទ ជាន់ខ្ពស់អាស៊ានលើកទី៣០។ នៅទីនេះ ភាគីទាំងពីរបានឯកភាពលើការពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវ វិស័យសហប្រតិបតិ្តការដែលមានស្រាប់ ជាពិសេសគឺពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្មនិងទេសចរណ៍ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងសកម្មភាពរបស់គណៈ កម្មា ធិការសហប្រតិបតិ្តការទ្វេភាគីថ្នាក់រដ្ឋមន្រ្តីការបរទេស ក្រុមការងារអំពីកងទ័ព ជើងទឹកនិងយន្តការសហប្រតិបត្តិការទ្វេភាគីផ្សេងៗទៀតផង។នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើឲ្យប្រ៊ុយណេជំរុញការវិនិយោគចូលក្នុងវៀត ណាម ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល កែច្នៃស្បៀងអាហារ នាំចេញ ប្រេងឧស្ម័ននិងវិស័យមួយចំនួនទៀត៕
Related





