នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh៖ ប្រតិបត្តិគោលនយោបាយរូបីយវត្ថុឲ្យបានបត់បែនដើម្បីរក្សារឹងមាំស្ថិរភាពសេដ្ឋកិច្ច
02/12/2021 11:16
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែវិច្ឆិកាឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែវិច្ឆិកាឆ្នាំ២០២១។ (រូបថត៖ VOV) ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា គិតត្រឹមពេលនេះ ជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រងជាស្ថាពរលើទូទាំងប្រទេស ឆ្លើយតប ជាបណ្ដោះអាសន្ននឹងគោលដៅដែលបានដាក់ចេញ បង្កើតឡើងជំនឿជឿជាក់និង ក្ដីសោមនស្សរីករាយសម្រាប់ប្រជាជននិងអាជីវកម្មដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ នាពេលខាងមុខ ទំនងជានឹងបន្តរកឃើញការឆ្លងរាលដាលជាច្រើនទៀត ហើយ ក្រៅពីនោះគឺការកើតមាននៃវីរុសបំប្លែងថ្មី Omicron ដែលមានលទ្ធភាពឆ្លងរាលដាល និងភាពធន់នឹងអង្គបដិប្រាណដ៏ខ្លាំងជាងមុន ដូច្នេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យ កសាងសេណារីយ៉ូ វិធានការក្នុងពេលឆាប់ៗដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតតាមកម្រិត ខុសៗគ្នា ជាពិសេសគឺវីរុសបំប្លែងថ្មី Omicron ព្រមទាំងបូកសរុបតម្រូវការ និងរៀបចំ ការទិញ សន្សំទុកវ៉ាក់សាំង ថ្នាំព្យាបាល សម្ភារៈបរិក្ខារពេទ្យយ៉ាងគ្រប់គ្រាន់នៅតាម ខេត្ត ក្រុងនានាផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
Related
More




