នាយករដ្ឋមន្រ្តីវៀតណាម៖បង្កើនទំនាក់ទំនងទ្វេភាគីវៀតណាមអាមេរិក ឲ្យខ្លាំងក្លាថែមទៀត។
28/05/2014 06:10
នាព្រឹកថ្ងៃទី២៨ឧសភានៅទីក្រុងហាណូយ(វៀតណាម) ក្នុងពិធីទទួលជួបសន្ទនាជាមួយព្រឹទ្ឋសមាជិកអាមេរិក លោកBenjamin Cardinប្រធានអនុគណះកម្មការបូពា៏ ប៉ាស៊ីហ្វិក

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ ព្រឹទ្ឋសមាជិកអាមេរិក លោកBenjamin Cardin(រូបថត អិនធឺណែត) Vovworld-នាព្រឹកថ្ងៃទី២៨ឧសភានៅទីក្រុងហាណូយ(វៀតណាម)ក្នុងពិធីទទួលជួប សន្ទនាជាមួយព្រឹទ្ឋសមាជិកអាមេរិក លោកBenjamin Cardinប្រធានអនុគណះកម្មការ បូពា៏ប៉ាស៊ីហ្វិកដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung បានអះអាងថា៖វៀតណាមគោរពទំនាក់ទំនងជាមួយ អាមេរិក។វៀតណាមមានបំណងរួមជាមួយអាមេរិកពង្រីកទំនាក់ទំនងសហប្រតិ បត្តិការទ្វេភាគីលើគ្រប់វិស័យនិងបញ្ចប់ការចរចារស្តីពីកិច្ចព្រមព្រៀងដៃគូអន្តរ ប៉ាស៊ីហ្វិក(TPP)យ៉ាងឆាប់ៗ។លោក Nguyen TanDungបានថ្លែងអំណរគុណចំពោះ ភាគីអាមេរិកដែលបានឡើងសំលេងប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយ៍ ខួងHaiyang Shiyou៩៨១ដោយខុសច្បាប់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។លោក Nguyen Tan Dungមានបំណងថា៖អាមេរិកបន្តមានសំលេងយ៉ាងខ្លាំងក្លាថែមទៀតក្នុងការបរិហាររាល់អំពើរំលោភលើ ច្បាប់អន្តរជាតិដូចពោលខាងលើរបស់ភាគីចិន។ស្តីពីលទ្ឋផលដែលទទួលបានក្នុង ការចរចារជាមួយលោក Nguyen Sinh Hung ប្រធានរដ្ឋសភានិងលោកPham Binh Minhឧបនាយករដ្ឋមន្រ្តីវៀតណាមលោកBenjamin Cardinអះអាងថា៖អាមេរិកមាន បំណងចង់ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើច្រើនវិស័យ។ លោកជឿជាក់ថា៖វៀតណាមអាមេរិកនិងបណ្តាប្រទេសផ្សេងទៀតនឹងឆាប់បញ្ចាប់ TPP។ស្តីពីបំរែបំរួលដ៍ស្មុគស្មាញនៅសមុទ្រខាងកើតព្រឹទ្ឋសមាជិកBenjamin Cardinបាន សំដែងអាកប្បកិរិយាអរិចិត្តការព្រួយបារម្មណ៍ដ៍ជ្រាលជ្រៅចំពោះអំពើបង្ករឿងហេតុរ បស់ចិន។លោកក៍ចាត់ទុកដែរថាការដែលចិនដាក់ស្ថានីយ៍ខួងដោយខុសច្បាប់ចូល ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមជាការរំលោភ លើច្បាប់អន្តរជាតិដ៍ធ្ងន់ធ្ងរបង្កស្ថានភាពណ៍អស្ថិរភាពគំរាមកំហែងដោយផ្ទាល់ដល់ សន្តិភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត៕
Related





