VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅបំពេញទស្សនកិច្ចនៅកម្ពុជា
13/01/2014 09:06
Vovworld-តាមរបៀបរវៈក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមពិធីបើក​សម្ភោធ​ន៍​មន្ទីពេទ្យ Cho Ray-ភ្នំពេញ
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅបំពេញទស្សនកិច្ចនៅកម្ពុជា
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានកាត់ខ្សែបូរបើកសម្ភោធន៍ទីស្នាក់ការថ្មីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (VOV)         Vovworld-តាមរបៀបរវៈក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមពិធីបើក​សម្ភោធ​ន៍​ មន្ទីពេទ្យ Cho Ray-ភ្នំពេញនិងរួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុន​ សែន​ធ្វើអធិបតីសន្និសិទពន្លឿនវិនិយោគនិងពាណិជ្ជកម្មវៀតណាមកម្ពុជា​លើក​ ទី៤។         មុននោះ នារសៀលថ្ងៃទី១២មករា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​មក ទស្សនាស្ថានទូតវៀតណាមនិងជួបសន្ទនាជាមួយកម្មាភិបាលបុគ្គលិក​ស្ថានទូត អង្គភាពអាជីវកម្មវិនិយោគនៅកម្ពុជានិងដំណាងសហគមន៍ជនវៀត​ណាមនៅ កម្ពុជា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា បក្សនិងរដ្ឋ​វៀតណាមជានិច្ចកាលនិងគាំទ្រប្រទេសកម្ពុជាសន្តិភាពស្ថិរភាពសម្រុះសម្រួល​ជាតិនិងអភិវឌ្ឍន៍សម្បូររុងរឿង។ រួមជាមួយទំនាក់ទំនងនយោបាយការទូតរវាង​វៀតណាមនិងកម្ពុជាកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ទំនាក់ទំនងសេដ្ឋកិច្ច​ពាណិជ្ជកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាកីឡាទេសចរណ៍រវាងប្រទេសតាំងពីរកំពុង​ អភិវឌ្ឍន៍យ៉ាងសកម្ម។ វៀតណាមបានវិនិយោគចំនួនប្រាក់ជាង៣ពាន់លានដុល្លារ​ អាមេរិក​​នៅ​កម្ពុជា តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏បានលើសពី៣ ពាន់​លាន​ដុល្លារអាមេរិកនិងគោលដៅទទួលបាន៥ពាន់លានដុល្លារអាមេរិកនា ឆ្នាំ​២០១៥​អាចទទួលបាន។         នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹកអង្គភាពអាជីវកម្មវិនិយោគនៅ​កម្ពុជាចូលរួមសកម្មទៅក្នុងសកម្មភាពសុខុមាលភាពសង្គមនៅប្រទេសសាមី។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានកាត់ខ្សែបូរបើក​សម្ភោធន៍​ទីស្នាក់ការថ្មីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕