នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបធ្វើការជាមួយសមាគមអ្នកច្បាប់វៀតណាម
16/07/2012 10:54
នារសៀលថ្ងៃទី ១៦ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំរបស់ ក្រសួង ស្ថាប័នមជ្ឈឹមមួយចំនួនបានជួបធ្វើការជាមួយ សមាគមអ្នកច្បាប់វៀតណាម អំពីលទ្ធផលនៃការអនុវត្តសារចររបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល អំពីការជំរុញខ្លាំង

នារសៀលថ្ងៃទី ១៦ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយ ថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័នមជ្ឈឹមមួយចំនួនបានជួបធ្វើការជាមួយសមាគមអ្នកច្បាប់ វៀតណាម អំពីលទ្ធផលនៃការអនុវត្តសារចររបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល អំពីការជំរុញ ខ្លាំង និង លើកកំពស់ ប្រសិទ្ធភាពក្នុង សកម្មភាពរបស់សមាគមអ្នកច្បាប់វៀតណាម។នាយករដ្ឋមន្ត្រី Nguyen Tan Dung មានគោលបំណងថា៖ ក្នុងរយះពេលខាង មុខនេះ សមាគមអ្នកច្បាប់វៀតណាម បន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាក្រសួង ស្ថាប័ន និងតំបន់ ដើម្បីរួមចំណែកជាច្រើនថែមទៀតចូលក្នុងការងារ កសាងច្បាប់ កសាងនីតិរដ្ឋ សង្គមនិយម ពិគ្រោះយោបល់អំពីច្បាប់ ការពារសិទ្ធ និងផលប្រយោជន៍ សមស្រប របស់ប្រជាជន ការពារយ៉ាងរឹងមាំឯករាជ អធិបតេយ្យភាពរបស់មតុប្រទេស… ។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានក្រើនរំលឹកដែរថា សមាគមអ្នកច្បាប់ វៀតណាមបន្តយកចិត្តទុកដាក់ ដល់ការងារកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ រួមចំណែកអនុវត្តគោលមាគា៍ កិច្ចការបរទេសប្រជាជនរបស់បក្ស និងរដ្ឋ ប្រកបដោយមានប្រសិទ្ធភាព លើកកំពស់តួនាទី របស់វៀតណាមលើឆាកអន្តរជាតិ៕ Image: VOV online
Related





