នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់
05/11/2015 07:00
(VOV)_នារសៀលថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung មានជំនួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimson ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់ (VOV)_នារសៀលថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung មានជំនួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimson ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ គោលនយោបាយកិច្ចការបរ ទេសមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគោរព និងខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តរបស់ខ្លួន រួមជាមួយអ៊ីស្លង់ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរប្រកបដោយប្រសិទ្ធិភាពនិងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Tan Dung មានគោលបំណងដែរថា៖ ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា៖សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ បន្តរួមសហការ គាំទ្រគ្នាទៅវិញទៅមក នៅបណ្ដាវេទិកាអន្តរជាតិ ពិសេសគឺនៅអង្គការសហប្រជាជាតិ …លៗ រីឯ ប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimson បានអះអាងថា៖ អ៊ី ស្លង់យកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ។ អ៊ីស្លង់ក៏ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងស ហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសុខាភិបាល ថែទាំសុខភាពប្រជាជន បណ្ដុះបណ្ដាលផងដែរ៕
Related





