នាយករដ្ឋមន្ត្រី Nguyen Tan Dung៖ ប្រមូលផ្ដុំតស៊ូការពារអធិបតេយ្យភាពនៃមាតុប្រទេស
30/05/2014 11:42
Vovworld-នាថ្ងៃទី២៩ឧសភានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំខែឧសភាសំដៅវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមក៏ដូចជាពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន

នាយករដ្ឋមន្ត្រី Nguyen Tan Dung៖ ប្រមូលផ្ដុំតស៊ូការពារអធិបតេយ្យភាពនៃមាតុប្រទេស ប៉ុន្តែមិនឲ្យជះឥទ្ធិពលដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (VOV) Vovworld-នាថ្ងៃទី២៩ឧសភានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំខែឧសភាសំដៅវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមក៏ដូចជាពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន ដែលទាក់ទិនដល់ឥទ្ធិពលជុំវិញស្ថានភាពនៅសមុទ្រខាងកើត គោលនយោបាយ និងដំណោះស្រាយអភិវឌ្ឍន៍ជលផលដល់ឆ្នាំ២០២០និងកម្មវិធីសកម្មភាពរបស់ រដ្ឋាភិបាលលាតត្រដាងផ្លាស់ប្តូរថ្មីសារវន្តលើគ្រប់វិស័យអប់រំនិងបណ្ដុះបណ្ដាល។ បណ្ដាសមាជិករដ្ឋាភិបាលបានឯកភាពជាមួយការវាយតំលៃថា ស្ថានភាពសេដ្ឋកិច្ច សង្គមខែឧសភានិង៥ខែដើមឆ្នាំមានបំរ៉ែបំរួលសកម្មត្រូវទិសដៅ ពិសេសគឺសន្ទស្សន៍ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដូចជាសន្ទស្សន៍ប្រើប្រាស់ក្នុងខែឧសភាកើន០,២% ទាប បំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក ការនាំចេញក្នុងរយៈពេល៥ខែដើមឆ្នាំទទួល បានជាង៥៨ពាន់លានដុល្លារអាមេរិក កើនជាង១៥%បើប្រៀបនឹងឆ្នាំទៅមិញ។ ប៉ុន្តែសកម្មភាពផលិតកម្មអាជីវកម្មរបស់អង្គភាពអាជីវកម្មនៅមានការលំបាក។ លេចឡើងនៅដំបន់មួយចំនួនកើតមានឡើងបាតុកម្មប្រឆាំងជំទាស់ចិនរំលោភ យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ក្នុងនោះមនុស្សមួយចំនួន ត្រូវគេញុះញុងមានអំពើររំលោភច្បាប់បំផ្លាញទ្រពសម្ប័ត្តិរបស់អង្គភាពអាជីវកម្ម ក្នុងនោះមានអង្គភាពអាជីវកម្មវិនិយោគបរទេសជះឥទ្ធិពលដល់បរិយាកាស វិនិយោគ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្រសួងស្ថាប័នទាក់ទិននិងរដ្ឋអំណាចដំបន់ បានបញ្ជាណែនាំទប់ស្កាត់ទាន់ពេលវេលានិងជួយឧបត្ថម្ភដោយផ្ទាល់អង្គភាព អាជីវកម្មទន្ទឹមនឹងនោះដោះស្រាយយ់ាងម៉ឺងមាត់អំពើររំលោភច្បាប់។ ថ្លែងមតិនៅ សម័យប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ទស្សនៈខំប្រឹង ប្រែងតស៊ូប្តេជ្ញាការពារអធិបតេយ្យភាពជាតិដោយសន្តិវិធីតាមរូបភាពជាច្រើន ប្តេជ្ញាសំណូមពរចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 ចេញពីដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ទន្ទឹមនឹងនោះរក្សាទំនាក់ទំនងនយោបាយសេដ្ឋកិច្ចធម្មតាជាមួយចិន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ “ក្នុងកាលៈទេសៈសកលភាវូបនីយកម្មនិងសមាហរណកម្មស៊ីជម្រៅពីមួយថ្ងៃទៅ មួយថ្ងៃ ពិភពលោកទាំងមូលជាខឿនសេដ្ឋកិច្ចមួយទីផ្សារមួយ ចិនក៏ជាសមាជិក នៃ WTO វៀតណាមក៏ជាសមាជិក WTO ចិននិងវៀតណាមមានកិច្ចព្រមព្រៀងរួម ដែរ។ ក្នុងកាលៈទេសៈនេះ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយចិនអំពី សេដ្ឋកិច្ចពាណិជ្ជកម្មគឺពិតប្រាកដ ជាបរានុម័ត។ នេះជាទំនាក់ទំនងមានផល ប្រយោជន៍ដូចគ្នា។ វៀតណាមបន្តរក្សាជាធម្មតាដើម្បីមានផលប្រយោជន៍ដូចគ្នា អភិវឌ្ឍន៍ជាមួយគ្នា។” បណ្ដាសមាជិករដ្ឋាភិបាលក៏រួមមតិទៅលើពង្រាងសេចក្តីសំរេចចិត្តរបស់រដ្ឋាភិបាលផ្សព្វផ្សាយកម្មវិធីសកម្មភាពអំពីផ្លាស់ប្តូរសារវន្តលើគ្រប់វិស័យអប់រំ បណ្ដុះបណ្ដាល ឆ្លើយតបនឹងសំណូមពរឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិងសមាហរណកម្ម៕
Related





