នាយករដ្ឋមន្ត្រី Nguyen Tan Dung៖ASEANត្រូវតែផ្តោត សំខាន់លើការកសាងសហគមន៍។
09/10/2013 10:57
ថ្លែងមតិនៅសន្និសីទកំពូលASEANនៅរដ្ឋធានី Bandar Seri Begawan របស់ប៊្រុយណេនាថ្ងៃទី៩តុលា

រូបថតVNA Vovworld-ថ្លែងមតិនៅសន្និសីទកំពូលASEANនៅរដ្ឋធានី Bandar Seri Begawan របស់ ប៊្រុយណេនាថ្ងៃទី៩តុលា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dungបាន សង្កត់ធ្ងន់ដល់ភារកិច្ចអាទិភាពនិងទស្សនវិស័យយុទ្ឋសាស្រ្តស្តីពីការកសាងបសហគមន៍ អាស៊ាន១ សាមគ្គីភាព មាំមួនពង្រីកតួនាទីស្នូលក្នុងការធានាឋសន្តិភាព សន្តិសុខនិង ការអភិវឌ្ឍន៍ដ៍សម្បូររុងរឿងនៅក្នុងតំបន់។លោក Nguyen Tan Dungបានលើកច្បាស់ថា៖ ASEANគប្បីផ្តោតសំខាន់លើការកសាងសហគមន៍នាឆ្នាំ២០១៥ព្រមទាំងនាំចេញទស្សន វិស័យសំរាប់ASEANអភិឌ្ឍន៍មាំមួនក្រោយឆ្នាំ២០១៥តទៅទៀត។លោក Nguyen Tan Dungក៍បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់ប៊្រុយណេក្នុងថានះជា ប្រធានASEANឆ្នាំ២០១៣។ ស្តីពីបញ្ហាក្នុងតំបន់លោកនាយករដ្ឋមន្ត្រី NguyenTan Dungបានអបអរសារទរ លទ្ឋផលដែលទទួលបានក្នុងការពិគ្រោះយោបល់រវាងASEAN ជាមួយចិនស្តីពីក្រម ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។លោក Nguyen Tan Dungបានស្នើឲ្យបណ្តា ប្រទេសពិនិត្យមើលនិងអនុវត្តការផ្តើមគំនិតស្តីពីការងារជួយសង្រ្គោះ បង្កើតខ្សែរទូរ សព្ទក្តៅជួយឧបត្ថម្ភអ្នកនេសាទនិងនាវាទូកដែលរងគ្រោះលើសមុទ្រជាដើម។នៅសន្និ សីទលោកនាយករដ្ឋមន្ត្រី NguyenTan Dungរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស អាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីការប្តេជ្ញាកសាងទស្សនវិស័យសហគមន៍ ASEANក្រោយឆ្នាំ២០១៥។សន្និសីទកំពូលASEAN លើកទី២៣បានអនុម័តលើសេច ក្តីថ្លែងការណ៍សំខាន់ជាច្រើន។ក្នុងនោះមានសេចក្តីថ្លែងការណ៍ស្តីពីការជំរុញកិច្ច សហប្រតិបត្តិការខាងសុខុមាលភាពសង្គមការងារទប់ទល់អង្គភាពអាជីវកម្មនឹងគ្រោះ ធម្មជាតិ។ បញ្ចប់សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៣ នាថ្ងៃទី៩តុលា នៅ ប៊្រុយណេ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានអញ្ជើញចូលរួម បណ្តាសន្និសីទជាន់ ខ្ពស់លើកទី១៦រវាងអាស៊ានជាមួយដៃគូគឺជប៉ុន កូរ៉េខាងត្បូង និងចិន។ ថ្លែងមតិក្នុងសន្និសីទជាន់ខ្ពស់អាស៊ាន-ជប៉ន នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ចាត់ទុកថា ភាគីទាំងពីរត្រូវជម្រុញការតភ្ជាប់តំបន់ ជួប ប្រា ស្រ័យប្រជា ជន និងបង្រួញគំលាតអភិវឌ្ឍន៌។ អាស៊ាននិងជប៉ុនត្រូវគាំទ្រការដែលអាស៊ាននិង ចិនបន្តជំនួបសន្ទនា អនុវត្តន៌ ប្រកបដោយប្រសិទ ភាពនូវសេចក្តីថ្លែងការណ៌ស្តី ពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត( DOC) ព្រមទាំងមានកិច្ចចរចារ ជាផ្លូវការនិងជាក់ស្តែង ដើម្បីសម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត។ ក្នុងសន្និសីទជាន់ខ្ពស់អាស៊ាន-កូរ៉េខាងត្បូងនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ស្នើថា នាពេលខាងមុខភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ។ នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ដល់កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យមេគង្គ-កូរ៉េ ខាងត្បូងក្នុងដំណើរការកសាងសហគមន៌ អាស៊ាន។ សង្កត់ធ្ងន់នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ចិនលើកទី១៦ នាយករដ្ឋមន្រ្តី Nguyen Tan Dung លើកច្បាស់ថា ការកសាង COC នឹងរួមចំណែកដ៏សែនសំខាន់ ក្នុងការធានាសន្តភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៌នៅក្នុងតំបន់។ ក៏ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានអញ្ជើញ ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិកលើកទី១៕
Related







