VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac
16/02/2017 10:19
(VOVworld)-នាព្រឹកថ្ងៃទី១៦កុម្ភៈនៅទីក្រុងហាណូយ នាយកររដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មការគ្រប់ គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac សំដៅជម្រុញខ្លាំងសកម្មភាពអនុវត្ត
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac (VOVworld)-នាព្រឹកថ្ងៃទី១៦កុម្ភៈនៅទីក្រុងហាណូយ នាយកររដ្ឋមន្ត្រីលោក Nguyen  Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មការគ្រប់ គ្រងមណ្ឌល បច្ចេកវិទ្យាខ្ពស់ Hoa Lac សំដៅជម្រុញខ្លាំងសកម្មភាពអនុវត្តនៅ មណ្ឌលនេះ។ មណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac បានបង្កើតនាឆ្នាំ១៩៩៨នៅស្រុក Thach That និង ស្រុក Quoc Oai នៃទីក្រុងហាណូយ។ គោលដៅរបស់មណ្ឌលនេះ គឺប្រែក្លាយទៅជា ទីក្រុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ទីប្រជុំជនអេកូឡូសីនិងឆ្លាត។ នា បច្ចុប្បន្ន មណ្ឌលបច្ចេកវិទ្យាខ្ពស់នៅស្ថិតក្នុងដំណើរការសម្រេចហេដ្ឋារចនាសម្ព័ន្ធ តែនៅមិន ទាន់ទាក់ទាញបានអ្នកវិនិយោគជាច្រើនទេ។         អញ្ជើញធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គណៈកម្មការគ្រប់គ្រង មណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ឲ្យមានដំណោះស្រាយកំណត់ទិសដៅជាក់ស្តែង ។ មានដំណោះស្រាយជាក់ស្តែងដើម្បីមណ្ឌលនេះទាក់ទាញវិនិយោគិនមកធ្វើការ វិនិយោគ៕