VOV WorldVOV World
នាយករដ្ឋមន្ត្រីទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន
09/11/2016 10:12
(VOVworld)-នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang
នាយករដ្ឋមន្ត្រីទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang  (VOVworld)-នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang នាព្រឹកថ្ងៃទី៩វិច្ឆិកានៅទីក្រុង ហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc មាន បំណងចង់ឲ្យស្ថាប័ន នីតិបញ្ញត្តិនៃប្រទេសទាំងពីរ បន្តជម្រុញខ្លាំងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យនិងកាន់តែស៊ីជម្រៅនាពេលអនាគត។ នាយករដ្ឋមន្ត្រីបាន ស្នើឲ្យភាគីទាំងពីរ ដោះស្រាយល្អរាល់បញ្ហានៅសលក្នុងកិច្ចសហប្រតិបត្តិការ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម ត្រួតត្រាល្អនូវការខ្វែងគំនិត រក្សាសន្តិភាព ស្ថិរភាពនៅ សមុទ្រខាងកើត។        រីឯខ្លួនវិញ លោក Zhang Dejiang បានជូនដំណឹងនូវលទ្ធផលយ៉ាងល្អប្រសើរ នៃកិច្ចចរចារជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ ស្តីពីបញ្ហា ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ចិននាដំណាក់កាលខាងមុខ លោក  Zhang Dejiang មានបំណងថា ប្រទេសទាំងពីរនឹងបង្កើតគ្រឹះរឹងមាំ ជម្រុញ ការអភិវឌ្ឍន៍ស្ថិរភាពនិងនិរន្តរភាព។ ភាគីទាំងពីរក៏ចាំបាច់ត្រូវបន្តរឹតបន្តឹងកិច្ច សហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគីដូចជា មេគង្គ- Lancang ឯកភាពលើ  វិធានការមេស្តីពីការកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តោយព្រំដែន  រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើនាពេលអនាគត៕