នាយករដ្ឋមន្ត្រីជប៉ុនមានគោលបំណងជួបសន្ទនាជាមួយប្រធានរដ្ឋចិន
16/07/2014 01:53
(VOV)_នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជូនដំណឹងនាថ្ងៃទី១៤ កក្កដា៖ លោកមានគោលបំណងជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xí Jìnpíng នៅខាងក្រៅសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វីក (APEC)

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (VOV)_នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជូនដំណឹងនាថ្ងៃទី១៤ កក្កដា៖ លោកមានគោលបំណងជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xí Jìnpíng នៅខាងក្រៅសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វីក (APEC) នាខេវិច្ចកាខាងមុខនេះ នៅទីក្រុងប៉េកាំងរបស់ចិន ដើម្បី កែលំអរ ទំនាក់ទំនងទ្វេរវាងប្រទេសទាំងពីរឡើងវិញ។ ថ្លែងមតិនៅកិច្ចប្រជុំគណៈ កម្មាធិការថវិការដ្ឋសភាជប៉ុន លោក Shinzo Abe បានសម្ដែង៖មានគោលបំ ណងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានឡើងទំនាក់ទំនងយុទ្ធសាស្ត្រ ដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។ ចាប់ពីពេលទទួលដំណែង ជានាយករដ្ឋមន្ត្រី នាខែធ្នូ ឆ្នាំ ២០១២មក លោក Shinzo Abeមិនទាន់មានជំនួប សន្ទនា ទ្វេភាគីណាមួយ ជាមួយ លោក Xí Jìnpíng ក្នុងសភាពការណ៍ទំនាក់ ទំនងរវាងប្រទេសទាំងពីរដ៏តានតឹងដោយសារទាក់ទិនដល់ជំលោះដែនដីនិងបញ្ហាប្រវត្តិសាស្ត្រនានា។ រដ្ឋាភិបាលជប៉ុនបានចាត់ទុក APEC នៅទីក្រុង ប៉េកាំង ខាងមុខនេះ ជាឱកាសធំមួយដើម្បីអនុវត្តជំនួបប្រាស្រ័យកំពូលទ្វេភាគី។ ទាក់ទិនដល់បណ្ដាដំណូមពរអំពីដែនដីរបស់ចិននៅលើសមុទ្រហ្វេទុង និង សមុទ្រខាងកើត លោក Shinzo Abe បានឡើងសម្លេងប្រឆាំងជំទាស់ជាច្រើនលើក អំពី ឧបាយកលផ្លាស់ប្តូរស្ថានភាពនាបច្ចុប្បន្នដោយអំពើហឹង្សា។ លោកបានសង្កត់ ធ្ងន់ថា៖ ប្រទេសជិតខាងណាក៏មានបញ្ហាដែរ ប៉ុន្តែភាគីទាំងពីរត្រូវរក្សារទំនាក់ ទំនងដោយការគ្រប់គ្រងបញ្ហាទាំងនេះអោយបានល្អ។ ពីព្រោះនេះគឺជាទំនាក់ ទំនងយុទ្ធសាស្ត្រ មានផលប្រយោជន៍ដូចគ្នា។ នាយករដ្ឋមន្ត្រីជប៉ុនបានអះអាង ថាជានិច្ចកាលបើកទូលាយការជួបសន្ទនា និងអំពាវនាវអោយភាគីចិនក៏មាន គោលជំហរដូច្នេះដែរ៕
Related





