VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសចិន
16/09/2016 07:53
(VOVworld)-នាពេលរសៀលថ្ងៃទី១៥កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសចិន
(VOVworld)-នាពេលរសៀលថ្ងៃទី១៥កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសចិន តាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ចូលរួមផ្សារ ណាត់ចិន-អាស៊ាន (CAEXPO) ចូល រួមសន្និសីទកំពូលពាណិជ្ជកម្មវិនិយោគ ចិន-អាស៊ាន(CABIS) លើកទី១៣និងទស្សនា តំបន់រដ្ឋបាលពិសេសហុងកុង ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥កញ្ញា។ តាមផ្លូវវិលត្រឡប់មក មាតុប្រទេស នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានផ្ញើរសារទូរលេខថ្លែង អំណរគុណ ចំពោះនាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ចិន ដែលបានទទួលគណៈប្រតិភូវៀតណាមយ៉ាង រួសរាយរាក់ទាក់ស្និទ្ធស្នាល ប្រ កប ដោយមិត្តភាព។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន​លោក Xi Jinping         ក្នុងរយៈពេល៦ថ្ងៃ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូ  អមដំណើរបានមានកម្មវិធីការងារយ៉ាងមមាញឹកដោយសកម្មភាពជាង៥០។ នៅទី ក្រុងប៉េកាំង នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការគួរសមអគ្គ លេ​ខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping ជួបចរចារជាមួយនាយករដ្ឋមន្ត្រី លោក​ Li Keqiang និងជួប ពិភាគ្សាការងារជាមួយថ្នាក់ដឹកនាំមួយចំនួនទៀតរបស់ ចិន។ នាយករដ្ឋមន្ត្រីក៏បានជួប ប្រាស្រ័យជាមួយអង្គការមហាជនជាច្រើនរបស់ចិន និងជួបសំណេះសំណាលជាមួយ មន្ត្រីស្ថានទូតវៀតណាមនៅក្រុងប៉េកាំងរួមទាំង អាណិកជន និស្សិតវៀតណាមនៅចិន ទៀតផង។         ក្នុងជំនួបទាំងអស់រវាងលោក Nguyen Xuan Phuc ជាមួយថ្នាក់ដឹកនាំចិន ភាគី  ទាំងពីរទទួលបានមនសិការយ៉ាងទូលាយអំពីការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំ​នងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណម-ចិន។ ភាគី ទាំង ពីរក៏បានឯកភាពអនុវត្តត្រឹមត្រូវនូវកិច្ចព្រមព្រៀងគោលការណ៍បញ្ជាណែនាំ ដោះ ស្រាយរាល់បញ្ហាលើសមុទ្រវៀតណាម-ចិននិងបន្តរួមជាមួយប្រទេសអាស៊ាន នានា អនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពី ការប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោះស្រាយជម្លោះដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិនដោយមាន១៥ចំណុច ក៏ដូចជាចុះហត្ថ លេខាលើឯកសារសំខាន់ៗជាច្រើន៕