VOV WorldVOV World
នាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការបង្កាប្រឆាំងអំពើពុករលួយជាតិថៃ។
06/08/2013 02:45
VOV-វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងនោះមានប្រទេសអាស៊ានក្នុងវិស័យនេះ។
នាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការបង្កាប្រឆាំងអំពើពុករលួយជាតិថៃ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនា ជាមួយប្រធានគណៈកម្មាធិការបង្កាប្រឆាំងអំពើពុករលួយជាតិថៃ។ (vietnamplus.vn)         VOV-នារសៀលថ្ងៃទី៥សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក Panthep Klanarongran ប្រធានគណៈកម្មាធិការបង្កាប្រឆាំងអំពើពុករលួយជាតិថៃដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង ថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងនោះ មានប្រទេសអាស៊ានក្នុងវិស័យនេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរ ភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងដែលទទួលបានក៏ដូចជាចែករំលែកបទពិសោធន៍ ព័ត៌មានសហប្រតិបត្តិការបច្ចេកទេសបណ្ដុះបណ្ដាលកម្មាភិបាលតាមរយៈនោះ រួមចំណែកជាក់ស្ដែងទៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕