នាយករដ្ឋមន្ត្រីបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong។
03/07/2013 03:35
VOV-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី២កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានដំណើរការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក An Duong ទីក្រុង Hai Phong។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានដំណើរការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong។ (nguyentandung.org.vn) VOV-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី២កក្កដា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានដំណើរការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក An Duong ទីក្រុង Hai Phong។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់បណ្ដាមតិនិង សំណើររបស់អ្នកបោះឆ្នោតស្រុក An Duong ចំពោះដំណើរការអភិវឌ្ឍន៍នៃប្រទេស ជាតិក្នុងឆមាសទី១ឆ្នាំ២០១៣។ នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលបន្តប្តេជ្ញា ប្រមូលផ្ដុំបញ្ជាណែនាំគ្រប់គ្រងអនុវត្តយ៉ាងខ្ពស់បំផុតបណ្ដាគោលដៅភារកិច្ចដែល មជ្ឈឹមបក្សរដ្ឋសភានិងរដ្ឋាភិបាលដែលបានដាក់ចេញពីដើមឆ្នាំ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏អះអាងដែរថា នឹងសំណូមពរក្រសួងផ្នែកមានសម័ត្ថកិច្ចពិនិត្យ ស្រាវជ្រាវដោះស្រាយឲ្យសមស្របបណ្ដាសំណើររបស់អ្នកបោះឆ្នោតទាក់ទិនដល់ ការធានារាប់រងសង្គមចំពោះកសិករកាត់បន្ថយការប្រាក់ខ្ចីទុនអនុគ្រោះសំរាប់ជន ក្រីក្រជាដើម។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរ ទីក្រុង Hai Phong ប្រមូលផ្ដុំជំរុញល្បឿនបណ្ដាគំរោងការហេដ្ឋានរចនាសម្ព័ន្ធសំខាន់ ពិសេសគឺការងាររំសាយដីធានាល្បឿនអនុវត្តគំរោងការផ្លូវល្បឿនលឿនហាណូយ -Hai Phong ផងដែរ៕
Related






