នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំសឹង្ហបុរី
31/05/2013 12:00
VOV-នាថ្ងៃទី៣១ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ចើញទៅកាន់សឹង្ហបុរី ចាប់ផ្ដើមបណ្ដាសកម្មភាពក្នុងកម្មវិធីចូលរួមជំនួប សន្ទនា Shangri La លើកទី១២តាមសេចក្តីអញ្ចើញ របស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Sien Loong និងគណៈចាត់តាំងជំនួបសន្ទនា Shangri La។

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Sien Loong។ (vov.vn) VOV-នាថ្ងៃទី៣១ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញទៅកាន់សឹង្ហបុរីចាប់ផ្ដើមបណ្ដាសកម្មភាពក្នុងកម្មវិធីចូលរួមជំនួប សន្ទនា Shangri La លើកទី១២តាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Sien Loong និងគណៈចាត់តាំងជំនួបសន្ទនា Shangri La។ មុនពេលចូលរួម ជំនួបសន្ទនា Shangri La នោះនាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកជួបសម្ដែង ការគួរសមប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam និងជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី Lee Sien Loong។ នៅបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបានចែក រំលែកក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងល្អប្រសើររបស់ទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងសឹង្ហបុរីក្នុង រយៈពេលកន្លងមក។ភាគីទាំងពិរបានអះអាងថាវៀតណាមនិងសឹង្ហបុរីនឹងបន្ត បង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌរបស់បណ្ដាវេទិការដំបន់និងអន្តរជាតិ ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាពស្ថិរភាពកិច្ច សហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក។ អំពីសាររបស់វៀតណាមនៅជំនួបសន្ទនា Shangri La លើកទី១២នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថាសារបានសង្កត់ធ្ងន់ទៅលើសំណូមពរថា បណ្ដា ប្រទេសត្រូវគោរពច្បាប់អន្តរជាតិនិងរួមគ្នាកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រដែល មុនបង្អស់ត្រូវផ្អែកលើមូលដ្ឋានស្មោះត្រង់ដើម្បីសន្តិភាពភាពសម្បូរុងរឿងរបស់ ដំបន់អាស៊ិ-ប៉ាស៊ីហ្វិក។ អំពីបញ្ហាសមុទ្រខាងកើតថ្នាក់ដឹកនាំសឹង្ហបុរីទាំងពីររូបបាន ឯកភាពអំពីសារសំខាន់នៃការធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍ នៅសមុទ្រខាងកើត បណ្ដាភាគីត្រូវអនុវត្តអត់ធ្មត់និងដោះស្រាយជំលោះដោយ សន្តិវិធីគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨២ អនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) សេចក្តីថ្លែងការណ៍៦ខរបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត កសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស៕
Related






