នាយករដ្ឋមន្ត្រីបានប្រគល់គត្តិនាមវីរពលកម្មជូនធនាគារ VietinBank។
08/07/2013 10:35
VOV-នាព្រឹកថ្ងៃទី៨កក្កដានៅទីក្រុងហាណូយ ធនាគារ ពាណិជ្ជកម្មភាគហ៊ុនឧស្សាហ-ពាណិជ្ជកម្មវៀតណាម (VietinBank) បានរៀបចំពិធីទទួលគត្តិនាមវីរពលកម្មនិង រំលឹកខួបលើកទី២៥ទិវាបង្កើត។

នាយករដ្ឋមន្ត្រីបានប្រគល់គត្តិនាមវីរពលកម្មជូនធនាគារ VietinBank។ (vov.vn) VOV-នាព្រឹកថ្ងៃទី៨កក្កដានៅទីក្រុងហាណូយ ធនាគារពាណិជ្ជកម្មភាគហ៊ុនឧស្សាហ-ពាណិជ្ជកម្មវៀតណាម (VietinBank) បានរៀបចំពិធីទទួលគត្តិនាម វីរពលកម្មនិងរំលឹកខួបលើកទី២៥ទិវាបង្កើត។ ដល់ចុងឆ្នាំ២០១២ ទ្រពសម្បត្តិ សរុបរបស់ VietinBank មានហួសពី៥០៣លានលានដុង មានកំណើនជាមធ្យម ៣៤%ក្នុង១ឆ្នាំរហូតក្នុងអំឡុង២៥ឆ្នាំកន្លងមក។ VietinBankនៅជាអង្គភាពនាំមុខ ក្នុងការអនុវត្តមានប្រសិទ្ធភាពគោលការណ៍គោលនយោបាយអំពីសុខុមាលភាព សង្គមនិងផលប្រយោជន៍សង្គម។ ថ្លែងមតិនៅពិធី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានបញ្ជា VietinBank ត្រូវជ្រួតជ្រាបសេចក្តីសំរេចចិត្ត មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១ ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមដំណាក់កាល២០១១-២០២០និងផែនការ៥ឆ្នាំ ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។ “VietinBank ត្រូវប្រមូលផ្ដុំប្តេជ្ញាចិត្តអនុវត្តបណ្ដាដំណោះស្រាយផ្លាស់ប្តូរថ្មីលើ គ្រប់វិស័យ ខំប្រឹងប្រែងអភិវឌ្ឍន៍ក្លាយទៅជាធនាគារពាណិជ្ជកម្មមានទ្រង់ទ្រាយធំ ធ្វើសកម្មភាពសុវត្ថិភាពប្រសិទ្ធភាពនិងមានសមត្ថកិច្ចធុរកិច្ចជឿនលឿន មាន លទ្ធភាពប្រគួតប្រជែងក្នុងប្រទេសនិងអន្តរជាតិ។ រួមចំណែកសកម្មជាមួយធនាគារ ពាណិជ្ជកម្មរដ្ឋលើកកំពស់តួនាទីស្នូលក្នុងប្រព័ន្ធបណ្ដាអង្គការឥណទានវៀតណាម។” នាយករដ្ឋមន្ត្រីបានសំណូមពរផ្នែកធនាគារត្រូវរួមផ្សំជិតស្និទ្ធរវាង គោល នយោបាយរូបីយវត្ថុជាមួយគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរារាំងអតិផរណា។ តាងនាមឲ្យថ្នាក់ដឹកនាំបក្សរដ្ឋ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានប្រគល់ គត្តិនាមវីរពលកម្មនិងគ្រឿងឥស្សារិយយសពលកម្មថ្នាក់ទី១ជូន VietinBank៕
Related





