VOV WorldVOV World
នាយករដ្ឋមន្ត្រីអញ្ចើញទៅជូនពរបុណ្យតេតធនាគារគោលនយោបាយសង្គម
24/02/2015 11:30
Vovworld-នាថ្ងៃទី២៤កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញមកជូនពរបុណ្យតេត
នាយករដ្ឋមន្ត្រីអញ្ចើញទៅជូនពរបុណ្យតេតធនាគារគោលនយោបាយសង្គម
នាយករដ្ឋមន្ត្រីអញ្ចើញទៅជូនពរបុណ្យតេតធនាគារគោលនយោបាយសង្គម (VGP)         Vovworld-នាថ្ងៃទី២៤កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញមកជូនពរបុណ្យតេតកម្មាភិបាលនិយោជិកធនាគារគោល​នយោបាយ សង្គម។​ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​សង្កត់​ធ្ងន់ថា​ គោលដៅសំខាន់បំផុតរបស់ធនាគារគោលនយោបាយសង្គមគឺ​ប្រមូលផ្ដុំរាល់ប្រភព កំលាំងរបស់រដ្ឋសំដៅបង្កើតជំហានលោតផ្លោះក្នុងគោល​នយោបាយឥណទានបង្ក លក្ខណៈសំរាប់គ្រួសារក្រីក្ររួចផុតពីភាពក្រីក្រដោយចីរភាពរួមចំណែកកែលំអរ ជីវភាពរស់នៅប្រជាជនផ្សាភ្ជាប់នឹងការជួយឧបត្ថម្ភ​ឥណទានបណ្ដុះបណ្ដាលប្រភព ធនធានមនុស្សនិងកសាងជនបទថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជា ណែនាំក្រសួងហិរញ្ញវត្ថុ​និង​ធនាគារជាតិគិតគូបង្កើនបំណុលឥណទានសំរាប់ធនាគារ គោលនយោបាយ​សង្គមផ្សាភ្ជាប់នឹងលើកកំពស់គុណភាពឥណទាន បន្តពង្រីកនូវ ប្រសិទ្ធភាព​រូប​សណ្ឋានសកម្មភាពរបស់ធនាគារគោលនយោបាយសង្គមចុះមក មូលដ្ឋាន៕