VOV WorldVOV World
នាយករដ្ឋមន្ត្រីសឹង្ហបុរីបានចូលរួមពិធីបើកការដ្ឋានគំរោងការ VSIP Quang Ngai
13/09/2013 08:13
Vovworld-នាយករដ្ឋមន្ត្រីសាធារណៈ​រដ្ឋសឹង្ហបុរីលោក Lee Hsien Loong បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ​ក្នុងរយៈពេល៣ថ្ងៃនៅវៀតណាម។
នាយករដ្ឋមន្ត្រីសឹង្ហបុរីបានចូលរួមពិធីបើកការដ្ឋានគំរោងការ VSIP Quang Ngai
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Lee Hsien Loong (VOV)         Vovworld-តាមកម្មវិធី នារសៀលថ្ងៃទី១៣កញ្ញា នាយករដ្ឋមន្ត្រីសាធារណៈ​ រដ្ឋសឹង្ហបុរីលោក Lee Hsien Loong បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ​ក្នុង រយៈពេល៣ថ្ងៃនៅវៀតណាម។ មុននឹងធ្វើមាតុភូមិនិវត្តន៍ នាយករដ្ឋមន្ត្រី Lee Hsien Loong បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន គំរោងការមណ្ឌលឧស្សាហកម្ម នគរនិង​សេវ៉ាកម្ម VSIP Quang Ngai។         មុននោះនារសៀលថ្ងៃទី១២កញ្ញានៅពិធីទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី Lee Hsien Loong ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន ​វាយ​តំលៃខ្ពស់ការដែលភាគីទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវ ការ​ចំនឹងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត វាយតំលៃ ខ្ពស់​គោលជំហររបស់សឹង្ហបុរីអំពីបញ្ហាសមុទ្រខាងកើត។ ប្រធានរដ្ឋ Truong Tan Sang បានជឿជាក់ថា លើមូលដ្ឋានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រថ្មីដែលទើបនឹង បាន​កសាង​នោះ កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យវិនិយោគពាណិជ្ជកម្មអប់រំ រវាង​ប្រទេសទាំងពីរនឹងបន្តបានអភិវឌ្ឍន៍៕