VOV WorldVOV World
នាយករដ្ឋមន្ត្រីសឹង្ហបុរីសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់អាមេរិក
27/06/2014 07:15
(VOVworld) - នាថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long បានសម្តែងការគាំទ្រចំពោះគោលនយោបាយ វិលត្រឡប់មកទ្វីបអាស៊ីវិញរបស់អាមេរិក ជាពិសេសគឺបណ្ដា កិច្ចសន្យាខ្លាំងក្លារបស់ប្រធានាធិបតី Barack Obama ចំពោះតំបន់នេះ។
នាយករដ្ឋមន្ត្រីសឹង្ហបុរីសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់អាមេរិក
នាយករដ្ឋមន្ត្រីសឹង្ហបុរីសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់ អាមេរិក (Image: VNA) (VOVworld) – ក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Joe Biden នៅវិមានស នាថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long បានសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់ អាមេរិក ជាពិសេសគឺបណ្ដាកិច្ចសន្យាខ្លាំងក្លារបស់ប្រធានាធិបតី Barack Obama ចំពោះតំបន់នេះ។ ក្នុងជំនួប ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងជាថ្មីម្តងទៀតនូវ ទំនាក់ ទំនងរឹងមាំរវាងអាមេរិកនិងសឹង្ហបុរី ហើយផ្លាស់ប្តូរទស្សនៈអំពីការបង្កើន ទំនាក់ទំនង ទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ ភាគីទាំង ២ ក៏បានពិភាក្សាអំពី រាល់វិធានការបង្កើន ទំនាក់ទំនងរបស់អាមេរិកក្នុងតំបន់ ដូចជា៖ កិច្ចព្រមព្រៀង ដៃគូអន្តរប៉ាស៊ីហ្វិក (TPP)  ជាពិសេសក្នុងកាលៈទេសៈ ទ្វីបអាស៊ីកាន់តែដើរតួនាទី សំខាន់ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងយុទ្ធសាស្ត្ររបស់អាមេរិក។ ថ្នាក់ដឹកនាំទាំង ២ រូបក៏បានទទួលស្គាល់ការបោះហានលើវិស័យកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់ផងដែរ៕