VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាម៖ Khanh Hoa ត្រូវអភិវឌ្ឍន៍ផ្នែកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ
14/04/2015 10:08
(VOV)_​នាថ្ងៃទី១៤ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការបង្ការ ទប់ទល់នឹងភាពរាំងស្ងួត ការជ្រាបប្រៃនៅភូមិសាស្ត្រ។
នាយករដ្ឋមន្ត្រីវៀតណាម៖ Khanh Hoa ត្រូវអភិវឌ្ឍន៍ផ្នែកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ
នាយករដ្ឋមន្ត្រីវៀតណាម៖ Khanh Hoa ត្រូវអភិវឌ្ឍន៍ផ្នែកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ (VOV)_​នាថ្ងៃទី១៤ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Tan Dung  បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម  ការបង្ការ ទប់ទល់នឹងភាពរាំងស្ងួត ការជ្រាបប្រៃនៅភូមិសាស្ត្រ។           ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់​ធ្ងន់​ថា៖ មជ្ឈឹមគាំទ្រ និងត្រៀមខ្លួនជាស្រេច រួមសហការជាមួយខេត្ត ​Khanh Hoa ក្នុងការ អភិវឌ្ឍន៍ទេសចរណ៍ ដូចចជា៖ ការកសាង ​ស្រាវជ្រាវ​​រូបសណ្ឋានទេសចរណ៍ថ្មី  ប្រសិទ្ធិភាពខាងសេដ្ឋកិច្ចខ្ពស់។ ​លោកនាយករដ្ឋមន្ត្រីបានស្នើអោយខេត្តត្រូវ ពង្រីកអស់សក្ដានុភាព ឧត្តមភាពរបស់ខ្លួនដើម្បីអភិវឌ្ឍន៍ លើកស្ទួយជីវភាពរស់ នៅខាងសម្ភារះ និងស្មារតីរបស់ប្រជាជន ជាពិសេសគឺឧត្តមភាពខាងទេសចរណ៍  សេវាកម្ម ចិញ្ជឹមនិងកែច្នៃជលផល…ៗ។ លោក Nguyen Tan Dung ក៏បានក្រើន រំលឹខេត្ត Khanh Hoa ត្រូវអនុវត្តការផ្ទេរប្តូររចនាសម្ព័ន្ធកសិកម្ម ​ផ្សា​ភ្ជាប់ជា​​មួយការ កសាងជនបទថ្មី អភិវឌ្ឍន៍ឧស្សាហកម្ម បំរើទេសចរណ៍…ជាដើម៕