VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណា
26/01/2018 11:41
(VOVWORLD) -ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទំនាក់ទំនង ក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌានិងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩នៃទិវា សាធារណរដ្ឋឥណ្ឌានោះ នាថ្ងៃទី ២៦ខែមករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀត ណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែននិងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ផងដែរ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន  នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព បញ្ជាណែនាំឲ្យក្រសួងស្ថា ប័ននានាជម្រុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀង ដែលទទួលបាន នៅក្នុងសន្និសីទជាន់ខ្ពស់ សហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV)លើកទី៩ដែលបានប្រារព្ធឡើងនៅទីក្រុងសៀមរាបនៃខែវិច្ឆិកាឆ្នាំ២០១៦ និងត្រៀមរៀបចំសន្និសីទ CLV លើកទី១០ គ្រោងនឹងប្រារព្ធនៅទីក្រុងហាណូយ នាខែមិនាឆ្នាំ២០១៨ខាងមុខ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព ជម្រុញឲ្យស្ថាប័នទាក់ទិននានា ផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន បង្កើតមូលដ្ឋានសំខាន់ សម្រាប់ការគ្រប់គ្រងព្រំ ដែនរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo          នៅក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាយករដ្ឋ មន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រ ពៃណីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើ លើគ្រប់វិស័យ  ជាពិសេសគឺបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ីរបស់ អគ្គលេខាបក្ស លោក Nguyen Phu Trong នាខែសីហាឆ្នាំ២០១៧មុននេះ។ ថ្នាក់ដឹក នាំទាំងពីររូបបានឯកភាព នឹងរួមសហការយ៉ាងជិតស្និទ្ធនៅបណ្តាសន្និសីទជាន់ខ្ពស់ អាស៊ាន រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុកនិងពង្រឹងនូវតួនាទីជាមជ្ឈ មណ្ឌលរបស់អាស៊ានក្នុងតំបន់។         នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ បណ្តាប្រទេសអាស៊ាន អញ្ជើញទស្សនាក្បួនព្យុហយាត្រា អបអរសាទរទិវាសាធារណរដ្ឋ ឥណ្ឌាក្នុងនាមជាភ្ញៀវកិត្តយសរបស់ប្រធានាធិបតីឥណ្ឌាផងដែរ៕