នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum
06/01/2014 11:33
(VOVworld) – នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung មានគោលបំណងថា៖ គណៈកម្មាធិការ បក្ស រដ្ឋអំណាច និងបណ្ដាកំលាំងប្រដាប់អាវុធក្នុងតំបន់ខំប្រឹងប្រែងថែមទៀតក្នុង ការអនវុត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសុខាភិបាលអប់រំ លើកកំពស់ជីវភាព រស់នៅខាងស្មារតីនិងសម្ភារៈ

នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum (Image: baodientu.chinhphu.vn) (VOVworld) – ថ្លែងមតិនាព្រឹកថ្ងៃទី ៦ មករា ក្នុងដំណើរទស្សនកិច្ចការងារនៅ ស្រុក Sa Thay ខេត្ត Kon Tum (ភាគកណ្ដាលវៀតណាម) នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung មានគោលបំណងថា៖ គណៈកម្មាធិការ បក្ស រដ្ឋអំណាចនិងបណ្ដា កំលាំងប្រដាប់អាវុធក្នុងតំបន់ខំប្រឹងប្រែងថែមទៀតក្នុង ការអនវុត្តភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមសុខាភិបាលអប់រំ លើកកំពស់ជីវភាព រស់នៅខាងស្មារតីនិងសម្ភារៈ ក៏ដូចជា ពង្រឹងកិច្ចការពារប្រទេស សន្តិសុខនិង កសាងខ្សែព្រំដែនសន្តិភាពសហ ប្រតិបត្តិការមិត្តភាពជាមួយកម្ពុជាដោយឥតឈប់ ឈរ។ នាយករដ្ឋមន្ត្រីក៏បានស្នើ ឲ្យថ្នាក់ដឹកនាំស្រុក Sa Thay ក៏ដូចជា ខេត្ត Kon Tum ប្រមូលផ្តុំដំណើរការដ៏ល្អការ ងាររៀបចំផែនការវិនិយោគរចនាសម្ព័ន្ធដីធ្លីបំរើ ផលិតកម្មសំរាប់ប្រជាជនជាជន ជាតិភាគតិចសំដៅធានាសំណូមពរអភិវឌ្ឍន៍ចីរភាពនិងកាត់បន្ថយភាពក្រីក្រ ជាដើម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ "Sa Thay ត្រូវចែកជាស្រុកចំនួន ២ ដើម្បីគ្រប់គ្រងល្អជាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដ៏ ចីរភាពជាង។ ជាពិសេស យើងត្រូវប្រមូលផ្តុំទៅលើប្រជាជនជាជនជាតិភាគតិច។ ការរៀបចំស្នាក់នៅសំរាប់ប្រជាជនជាជនជាតិភាគតិចត្រូវផ្តល់អាទិភាពជួរមុខ៕"
Related
More




