VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលឡាវ
28/06/2013 06:37
(VOV)_វៀតណាមយកចិត្តទុកដាក់ជាពិសេស និងធ្វើអស់ពីកម្លាំង​កាយចិត្តរបស់ខ្លួន រួមជាមួយឡាវ ​នាំទំនាក៉ទំនងមិត្តភាព ប្រពៃណី​ពិសេស​នេះកាន់តែស៊ីជំរៅ ជាក់ស្ដែង និងប្រសិទ្ធិភាព។
             (VOV)_វៀតណាមយកចិត្តទុកដាក់ជាពិសេស និងធ្វើអស់ពីកម្លាំង​កាយ ចិត្តរបស់ខ្លួន រួមជាមួយឡាវ ​នាំទំនាក៉ទំនងមិត្តភាព ប្រពៃណី​ពិសេស​នេះកាន់តែ ស៊ីជំរៅ ជាក់ស្ដែង និងប្រសិទ្ធិភាព។នារសៀលថ្ងៃទី ២៧ មិថុនា នៅក្នុងជំនួប សន្ទនាជាមួយ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលឡាវ Xinla Vong Khut phay thun ដែលកំពុងមានដំណើរបំពេញទស្សន​កិច្ច​នៅវៀតណាម នាយករដ្ឋមន្ត្រី វៀតណាម លោកNguyen Tan Dung បានសង្កត់ធ្ងន់ដូច្នេះ និងលើកច្បាស់ថា÷ ប្រ ទេសទាំងពីរ មានចំណុចប្រហាក់ប្រហែលដូចគ្នាជាច្រើន ដូច្នេះ ការផ្លាស់ប្តូរ រៀន សូត្រ បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក គឺ ជាការចាំបាច់សំរាប់ភាគីទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានអះអាង​ថា÷វៀតណាមត្រៀមខ្លួនជាស្រេច​សហប្រតិបត្តិការ និងផ្លាស់ ប្តូរជាមួយ​ឡាវ​​ លើ​គ្រប់​វិស័យ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការ​រវាង ខុទ្ធ កាល័យរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕ នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលឡាវ (TTXVN)