នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន
05/07/2015 08:54
(VOV)_នារសៀលថ្ងៃទី៤ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងតូក្យូរ ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ មេគង្គ -ជប៉ុន លើកទី៧ និងសកម្មភាពការទូតនានា ប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន (VOV)_នារសៀលថ្ងៃទី៤ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងតូក្យូរ ត្រ ឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ មេគង្គ -ជប៉ុន លើកទី៧ និងសកម្មភាពការទូតនានា ប្រកបដោយជោគជ័យ។ មុននោះ នារសៀលថ្ងៃទី៤ កក្កដា នៅទីក្រុង តូក្យូរ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពអំពីការរក្សារដំណើរបំពេញ ទស្សនកិច្ច ជួបសន្ទនានៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ បង្កើនថែម ទៀតនូវទំនុកទុកចិត្តខាងនយោបាយ។ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពស ហប្រតិបត្តិការជំរុញការអនុវត្តរាល់គំរោងការណ៍សំខាន់ៗ សម្រេចយ៉ាងឆាប់នូវ ចក្ខុវិស័យរយៈមធ្យម និងយូរអង្វែង អំពីកិច្ចសហប្រតិបត្តិការកសិកម្ម។ នាយក រដ្ឋមន្ត្រីជប៉ុន សន្យាជួយឧបត្ថម្ភវៀតណាមនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងខាងគុណ ភាព និងបរិមាណ ឆ្ពោះទៅការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់។ លោក Shinzo Abe ក៏បានសន្យាលៃទុកប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ( ODA ) នៅកំរិតខ្ពស់សំរាប់វៀតណាមអភិវឌ្ឍន៍័និរន្តរភាពផងដែរ។ ថ្លែងមតិក្នុងសន្និសីទ កាសែត បន្ទាប់ពីជំនួបសន្ទនាទៅលើ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន អោយដឹងថា៖ “ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោកShinzo Abe ដែលបានផ្តល់ប្រាក់ទុន ODA សំរាប់ វៀតណាម លើកទី១ ក្នុងឆ្នាំសារពើព័ន្ធ ២០១៥ គឺ ៣ពាន់លានដុល្លារអាមេរិក។ ជាពិសេស លោក នាយករដ្ឋមន្ត្រីជប៉ុន បានគាំទ្រជួយឧបត្ថម្ភសំរាប់គំរោងការណ៍ មន្ទីរពេទ្យ Cho Ray ទី២ដោយមានឈ្មោះ មន្ទីរពេទ្យ មិត្តភាពវៀតណាម-ជប៉ុន។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុង បណ្ដាវេទិកាតំបន់និងអន្តរជាតិ។អ្នកដឹកនាំពីររូបឯកភាពគ្នាអំពីសារសំខាន់ នៃ ការធានាសុវត្តិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍អាកាសចរណ៍ ស្នើអោយ ភាគីទាក់ទិននានាមិនមានសកម្មភាពបង្កភាពស្មុគ្រស្មាញថែមទៀត និងបើកទូ លាយជំលោះនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីឆ្បាប់សមុទ្រ ១៩៨២ ក៏ដូចជា សេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការកសាង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕
Related





