VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
14/01/2014 07:00
(VOV)_នារសៀលថ្ងៃទី ១៣ មករា នៅរាជធានីភ្នំពេញ ​(កម្ពុជា) នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេចហ៊ុនសែន ដើម្បីផ្លាស់ប្តូរអំពីរាល់វិធានការជំរុញ​ខ្លាំង​
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា(TTXVN) (VOV)_នារសៀលថ្ងៃទី ១៣ មករា នៅរាជធានីភ្នំពេញ ​(កម្ពុជា) នាយក​រដ្ឋ មន្ត្រី វៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយក​រដ្ឋមន្ត្រី​កម្ពុជា  សម្ដេចហ៊ុនសែន ដើម្បីផ្លាស់ប្តូរអំពីរាល់វិធានការជំរុញ​ខ្លាំង​ជាងទៀត ទំនាក់ ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល​ខាងមុខនេះ។ នាយករដ្ឋ មន្ត្រី កម្ពុជា សម្ដេចហ៊ុនសែន បានជឿជាក់ថា៖​ដំណើរ​មកបំពេញទស្សនកិច្ចនៅ កម្ពុជារបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung លើកនេះនឹងបន្តបង្កើតកម្លាំងចលករ ខ្លាំង ក្លា ជំរុញទំនាក់​ទំនងមិត្ត​ភាព​ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង ប្រទេសទាំងពីរ​អភិវឌ្ឍន៍ ឡើងកំរិតថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន អបអរសារទរ​រាល់សមិទ្ធផលដ៏ធំធេញ លើគ្រប់វិស័យដែលប្រជាជនកម្ពុជាទទួល បាន ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីសម្តេចហ៊ុន​សែន ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ ចាប់ពីថ្ងៃទី៧មករាឆ្នាំ ១៩៧៩មក។ ​នាយក រដ្ឋមន្ត្រី Nguyen Tan Dung ក៏បានជឿជាក់ថា៖ ក្រោមការដឹក​នាំរបស់រដ្ឋសភានិង រដ្ឋាភិបាល  ប្រជាជនកម្ពុជាជាភាតរៈនឹងបន្តដណ្ដើមបានសមិទ្ធិផលដ៏ធំធេង​ លើគ្រប់វិស័យ ក្នុងបុព្វហេតុកសាងប្រទេសជាតិកម្ពុជា ​អះអាងនូវតួនាទីរបស់ កម្ពុជា នៅក្នុងតំបន់និងពិភពលោក។           នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងនូវក្តីសប្បាយរីករាយ​ចំពោះ បណ្ដាការបោះជំហានខ្លាំងក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ លើវិស័យ៖នយោបាយ ការពារប្រទេស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គមក្នុងរយៈពេលកន្លង ទៅ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងជាថ្មីម្តងទៀតថា៖នឹងបន្តបង្កលក្ខណៈ ងាយស្រួលជាងទៀត សំរាប់អង្គភាពអាជីវកម្ម​វៀតណាមវិនិយោគយូរអង្វែង  និងប្រសិទ្ធិភាពនៅកម្ពុជា។ ទន្ទឹមនឹងនោះ ​សម្ដែងនូវការប្តេជ្ញាចិត្តលើកកំពស់ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់​៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥៕