VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang
09/01/2017 08:39
(VOV)_នារសៀលថ្ងៃទី៨មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញការងារនៅស្រុកព្រៃភ្នំ Tra Linh ខេត្ត Cao Bang និងអញ្ជើញទៅត្រួតពិនិត្យច្រកទ្វារព្រំដែនជាតិ Tra Linh ( ប្រទេស​វៀត​ណាម) –Long Bang (ប្រទេសចិន)។​
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang (VOV)_នារសៀលថ្ងៃទី៨មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញការងារនៅស្រុកព្រៃភ្នំ Tra Linh ខេត្ត Cao Bang និង អញ្ជើញទៅត្រួតពិនិត្យច្រកទ្វារព្រំដែនជាតិ Tra Linh ( ប្រទេស​វៀត​ណាម) –Long Bang  (ប្រទេសចិន)។​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖ភារកិច្ច ស្នូលរបស់តំបន់គឺវិភាគមូលហេតុ និងនាំចេញដំណោះស្រាយជាក់ស្ដែងដើម្បីកាត់ បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់។ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់រដ្ឋអំណា ចតំបន់ត្រូវរក្សាចំណងមិត្តភាព និងសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែនទៀតផង។           ប្រគល់ជូនអំណោយចំនួន១០០ចំណែកចំពោះគ្រួសារក្រីក្រនៅស្រុក Tra Linh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Cao Bang និងស្រុក  Tra Linh ត្រូវរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជនប្រកបដោយ​សុវត្ថិភាព​ និងសប្បាយរីករាយ៕