VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមនឹងចូលរួមផ្សារណាត់និងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០។
01/09/2013 08:36
VOV-ផ្សារណាត់និង​សន្និសីទ​កំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០ បានប្រព្រឹត្ត​ទៅ​ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣កញ្ញា។
នាយករដ្ឋមន្ត្រីវៀតណាមនឹងចូលរួមផ្សារណាត់និងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (vietnamplus.vn)         VOV-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li Keqiang នាថ្ងៃទី២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នឹង អញ្ជើញទៅកាន់ទីក្រុង Nanning ខេត្ត Quang Xi ចូលរួមផ្សារណាត់និង​សន្និសីទ​កំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០ ដែលបានប្រព្រឹត្ត​ទៅ​ក្នុង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣កញ្ញា។         ផ្សារណាត់ពិព័ណអាស៊ាន-ចិននិងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្ម​អាស៊ាន-ចិនជាព្រឹត្តិការណ៍ដោយក្រសួងពាណិជ្ជកម្មចិននិងប្រទេសអាស៊ាន ទាំង​១០សហការរៀបចំជាប្រចាំឆ្នាំនៅទីក្រុង Nanning ខេត្ត Quang Xi។ នេះជា ផ្សារ​ណាត់ពិព័ណមួយក្នុងចំណោមផ្សារណាត់ពិព័ណធំបំផុតចំនួន១០របស់ ចិន។ ផ្សារ​ណាត់ឆ្នាំនេះកាន់តែមានអត្ថន័យជាងក្នុងពេលដែលបានប្រព្រឹត្តទៅ ចំនឹងឱកាសរំលឹក​ខួបលើកទី១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូរសហប្រតិបត្តិការ យុទ្ធសាស្ត្រ​អាស៊ាន-ចិន។         ជាមួយប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដំបន់៖ ឱកាសថ្មីកំលាំង​ ចលករ​ថ្មីនិងដំណាក់កាលថ្មី” ផ្សារណាត់នឹងមានការចូលរួមរបស់ស្តង់ទំនិញ​ ប្រមាណ៣៤០០ស្តង់។​ គណៈប្រតិភូវៀតណាមបានចូលរួមផ្សារណាត់ពិព័ណ​អាស៊ាន-ចិនលើកនេះដោយមានស្តង់ទំនិញ២០០ស្តង់និងអង្គភាពអាជីវកម្មជាង ១០០។​        រួមជាមួយផ្សារណាត់ពិព័ណ​អាស៊ាន-ចិន ក៏នឹងប្រព្រឹត្តទៅសន្និសីទ កំពូល​វិនិយោគ​និងពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០។ នេះជាវេទិការសន្ទនា ជាន់​ខ្ពស់​សំខាន់​រវាងអាស៊ាននិងចិនសំដៅបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងភាគីទាំងពីរ ជំរុញការបង្កើតមណ្ឌលពាណិជ្ជកម្មសេរីអាស៊ាន-ចិន។         ក្នុងឱកាសនេះដែរ តាមគំរោង នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang សំដៅ​ផ្លាស់ប្តូរ​ អំពី​បណ្ដា​​បញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏នឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋអំណាចដំបន់មួយចំនួនរបស់​ចិន និង​សម្ព័ន្ធក្រុមហ៊ុនដែលបានចូលរួមផ្សារណាត់និងសន្និសីទកំពូលវិនិយោគ​និង ពាណិជ្ជកម្ម​អាស៊ាន-ចិនលើកទី១០ផងដែរ៕