នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅបារាំង
22/09/2013 08:58

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Duong Chi Dung (VOV) Vovworld-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីបារាំង Jean Marc Ayrault និងប្រធានាធិបតីបារាំងលោក Francois Hollande នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី២៤ដល់ ២៦កញ្ញា។ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Duong Chi Dung ថា ដំណើរបំពេញទស្សនកិច្ចនៅបារាំងលើកនេះចំនឹងឆ្នាំរំលឹកខួបលើកទី៤០នៃទិវា បង្កើតទំនាក់ទំនងការទូត ជាមួយសកម្មភាពជាច្រើនលើគ្រប់វិស័យ។ ឯកអគ្គរដ្ឋ ទូត Duong Chi Dung បានអះអាងថា៖ “ដំណើរទស្សនកិច្ចត្រូវបានប្រព្រឹត្តទៅក្នុងដំណើរការវៀតណាមអនុវត្តយ៉ាង សកម្មគោលនយោបាយកិច្ចការបរទេសឯករាជ្យម្ចាស់ការ សមាហរណកម្មអន្តរជាតិ ពហុបែបបហុភាគីបនីយកម្ម ត្រៀមខ្លួនជាស្រេចជាមិត្តដៃគូទំនុកទុកចិត្តមានការ ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។នេះជាបង្គោលសំខាន់គូសសម្គាល់ក្រោយ រយៈពេល៤០ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ស៊ីជម្រៅនិងបង្កើន ឡើងកំរិតថ្មីមួយ៕”
Related





