VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមបានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន។
01/08/2013 10:51
VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។
នាយករដ្ឋមន្ត្រីវៀតណាមបានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាមបានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ (nld.com.vn)         VOV-នាព្រឹកថ្ងៃទី១សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្វាគមន៍​គណៈ​បក្ស​សេរីភាព​ប្រជាធិបតេយ្យជប៉ុននិងនាយករដ្ឋមន្ត្រី Shinzo Abe ដណ្ដើមបាន​ជ័យជំនះ​នៅក្នុង ការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងទៅនិងចាត់ទុកថា លទ្ធផល​នេះបានឆ្លុះ បញ្ជាំងការគាំទ្រនិងទំនុកទុកចិត្តរបស់ប្រជាជនជប៉ុនចំពោះរដ្ឋាភិបាលនិងបុគ្គល នាយករដ្ឋមន្ត្រី Abe។​ នាយករដ្ឋមន្ត្រី Shinzo Abe បានអះអាងថា រដ្ឋាភិបាលជប៉ុន យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ចាត់ទុក​វៀតណាមដូចជាដៃគូ ទំនុកទុកចិត្តនៅដំបន់។         ផ្លាស់ប្តូរតាមរយៈទូរសព្ទ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងបន្ត​សហប្រតិបត្តិការជិតស្និទ្ធសំដៅរួមចំណែកនាំទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀត ណាម-ជប៉ុនអភិវឌ្ឍន៍លើគ្រប់វិស័យនិងលើកំពស់ថ្មី ដើម្បីផលប្រយោជន៍​របស់​ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកឲ្យសន្តិភាពស្ថិរភាព​សហប្រតិបត្តិការនិង​អភិវឌ្ឍន៍នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។ នាយករដ្ឋមន្ត្រីទាំង​ពីររូប ​ក៏​ឯកភាពបន្តបញ្ជាណែនាំរៀបចំបណ្ដាសកម្មភាពរបស់ឆ្នាំមិត្តភាពវៀតណាម- ជប៉ុន២០១៣ក្នុងឱកាសរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាង​ ប្រទេសទាំងពីរ តាមរយៈនោះបង្កើនចំណងមិត្តភាពនិងការយល់ដឹងរវាងប្រជាជន ​នៃ​ប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រី Nguyen Tan Dung និង​សមភាគី ជប៉ុន Shinzo Abe បានផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងដំបន់មួយចំនួន​ដែល​ភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នាទន្ទឹមនឹងនោះឯកភាពយល់ព្រមជំរុញ​ទំនាក់ទំនង សហប្រតិបត្តិការអាស៊ាន-ជប៉ុន៕