នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមផ្សារណាត់ សន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្មអាស៊ាន-ចិន។
02/09/2013 08:46
VOV-តាមគំរោង នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li Keqiang

នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមផ្សារណាត់ សន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្មអាស៊ាន-ចិន។ (vov.vn) VOV-នាព្រឹកថ្ងៃទី២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូវៀតណាមបានអញ្ជើញទៅកាន់ទីក្រុង Nanninh ខេត្ត Quang Xi ចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចចូលរួមផ្សារណាត់ សន្និសីទកំពូលវិនិយោគនិងពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០។ នេះជាលើកទី៤ដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមផ្សារណាត់ សន្និសីទកំពូលវិនិយោគនិងពាណិជ្ជកម្មអាស៊ាន-ចិនលើថានៈជាអ្នកប្រមុខ រដ្ឋាភិបាលវៀតណាម។ តាមគំរោង នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li Keqiang សំដៅផ្លាស់ប្តូរអំពីបណ្ដាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ជាមួយប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដំបន់៖ ឱកាសថ្មីកំលាំង ចលករថ្មីនិងដំណាក់កាលថ្មី” ផ្សារណាត់នឹងមានការចូលរួមរបស់ស្តង់ទំនិញ ប្រមាណ៣៤០០ស្តង់។ គណៈប្រតិភូវៀតណាមបានចូលរួមផ្សារណាត់ពិព័ណអាស៊ាន-ចិនលើកនេះដោយមានស្តង់ទំនិញ២០០ស្តង់និងអង្គភាពអាជីវកម្មជាង ១០០។ ក្នុងឱកាសនេះ កាសែត Nhan dan ច្បាប់ចេញផ្សាយនាថ្ងៃទី២កញ្ញាបានមាន វិចារណកថា ក្រោមចំណងជើងថា “ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀត ណាម-ចិន”។ វិចារណកថាបានឲ្យដឹងថា ដំណើរទស្សនកិច្ចការងាររបស់ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគោរពពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ចិន រក្សាល្បឿន អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕
Related






