នាយរដ្ឋមន្ត្រីថ្មីរបស់ក្រិកប្រឆាំងជំទាស់ការបង្កើនបទដាក់ទណ្ឌកម្មរបស់ EU ទៅលើរុស្ស៊ី
28/01/2015 11:00
(VOVworld) – នាថ្ងៃទី ២៧ មករា នាយករដ្ឋមន្ត្រីថ្មីរបស់ក្រិក លោក Alexis Tsipras បានប្រឆាំងជំទាស់ការដែលបណ្ដាថ្នាក់ ដឹកនាំរបស់សហភាពអឺរ៉ុប (EU) គំរាមកំហែងបង្កើនបទដាក់ទណ្ឌកម្ម តម្រង់ទៅលើរុស្ស៊ីដែលទាក់ទិនដល់វិបត្តិនៅតំបន់ខាងកើត អ៊ុយក្រែន។

នាយរដ្ឋមន្ត្រីថ្មីរបស់ក្រិកប្រឆាំងជំទាស់ការបង្កើនបទដាក់ទណ្ឌកម្មរបស់ EU ទៅលើរុស្ស៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ មករា នាយករដ្ឋមន្ត្រីថ្មីរបស់ក្រិក លោក Alexis Tsipras បានប្រឆាំងជំទាស់ការដែលបណ្ដាថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុប (EU) គំរាមកំហែង បង្កើនបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ីដែលទាក់ទិនដល់វិបត្តិនៅតំបន់ខាងកើត អ៊ុយក្រែន។ ក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីគណៈបក្សឆ្វែងនិយម Syriza ឈ្មះឆ្នោត ក្នុងការបោះឆ្នោតសកលមុនកាលកំណត់នៅក្រិក លោក Tsipras បាន ប្រកាសថា៖ បណ្ដាថ្នាក់ដឹកនាំរបស់ EU បានមិនពិគ្រោះយោបលរដ្ឋាភិបាលរបស់ លោកអំពី ការបង្កើនបទដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទេ។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី របស់ លោក Tsipras ក៏បានចាត់ទុកដែរថា៖ EU បានលុបចោល “បែបបទធម្មដាចាំបាច់” ដើម្បីទទួលបានឯកភាពរវាងប្រទេសជាសមាជិកក្នុងប្លុក៕
Related





