VOV WorldVOV World
នែកទ័ពជើងអាកាសនិងការពារដែនអាកាសវៀតណាមរំលឹកខួបលើកទី៥០នៃទិវាប្រពៃណី(ទី២២តុលា)
18/10/2013 10:20
Vovworld-ពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីផ្នែក ទ័ពជើងអាកាសនិង​ការពារដែនអាកាសវៀតណាមបាន រៀបចំដ៏មហោឡារឹកនៅទីក្រុងហាណូយ។
នែកទ័ពជើងអាកាសនិងការពារដែនអាកាសវៀតណាមរំលឹកខួបលើកទី៥០នៃទិវាប្រពៃណី(ទី២២តុលា)
ផ្កទ័ពជើងអាកាសនិងការពារដែនអាកាសវៀតណាមរំលឹកខួបលើកទី៥០នៃទិវាប្រពៃណី(ទី២២តុលា) (VOV)         Vovworld-ពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីផ្នែកទ័ពជើងអាកាសនិង​ការពារដែនអាកាសវៀតណាមបានរៀបចំដ៏មហោឡារឹកនៅទីក្រុងហាណូយ។ ថ្លែង​មតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់​ថា ក្នុងដំណាក់កាលនាបច្ចុប្បន្ន ការកសាងនិងការពាររឹងមាំមាតុប្រទេសវៀត​ណាម​សង្គមនិយមជាភារកិច្ចយុទ្ធសាស្ត្រចំនួន២។ ក្នុងកាលៈទេសៈស្ថានភាព​ពិភព លោក​និងដំបន់មានបំរែបំរួលដ៏ស្មុគស្មាញ ភារកិច្ចការពារឯករាជ្យ​អធិបតេយ្យភាព​ឯកភាពបូរណភាពដែនដីសមុទ្រកោះការពាររបបសង្គមនិយមជា​ភារកិច្ចរបស់បក្ស ទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល​របស់ប្រព័ន្ធ​នយោបាយដែលកំលាំង ប្រដាប់អាវុធប្រជាជនជាស្នូល ក្នុងនោះផ្នែកទ័ពជើងអាកាសនិងការពារដែនអាកាស មានកត្តិយសនិងការទទួលខុសត្រូវដ៏ធំធេង។         តាមប្រធានរដ្ឋ Truong Tan Sang ថា ដើម្បីអនុវត្តភារកិច្ចនេះ​ត្រូវ​កសាង​ផ្នែក​ទ័ពរឹងមាំលើគ្រប់វិស័យចំណាលទំនើបស្មោះត្រង់ជាមួយបក្សនិងមាតុប្រទេស។   “បន្តនិងពង្រីកប្រពៃណីឈ្លាសវៃច្នៃប្រឌិតយកចំនួនតិចដើម្បីទប់ទល់នឹងចំនួន ច្រើន​របស់កងទ័ពយើង ផ្នែកទ័ពត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការងារស្រាវ ជ្រាវ​បូកសរុបស្ថានភាពជាក់ស្ដែងនិងក្នុងអំឡុង៥០ឆ្នាំប្រយុទ្ធរបស់ផ្នែកទ័ពនិងស្ថាន​ភាពបណ្ដាសង្គ្រាមទំនើបលើពិភពលោក។ កសាងវិធានការប្រយុទ្ធជាមួយមុខ​សញ្ញា​ នីមួយៗ វិធានការសហការជាមួយកំលាំងផ្សេងៗក្នុងការការពារដែន​អាកាស​ប្រជាជនរបស់ប្រទេសជាតិ៕”