Namibia បានវាយតំលៃខ្ពស់ស្នាដៃដ៏ធំធេងរបស់វៀតណាមអំពីអភិវឌ្ឍន៍ប្រទេសជាតិ
28/11/2013 11:48
Vovworld-Namibia បានវាយតំលៃខ្ពស់ស្នាដៃដ៏ធំធេងរបស់វៀតណាមអំពីអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រធានាធិបតី Namibia លោក Hifikepunye Pohamba (AFP) Vovworld-Namibia បានវាយតំលៃខ្ពស់ស្នាដៃដ៏ធំធេងរបស់វៀតណាមអំពី អភិវឌ្ឍន៍ប្រទេសជាតិ។ ប្រការនេះត្រូវបានប្រធានាធិបតី Namibia លោក Hifikepunye Pohamba សង្កត់ធ្ងន់នៅពិធីជូនសារតាំងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Namibia លោក Le Huy Hoang នាថ្ងៃទី២៧វិច្ឆិកា។ ឯកអគ្គរដ្ឋទូត Le Huy Hoang បានថ្លែងអំណរគុណរដ្ឋាភិបាល Namibia ដែលបានទទួលស្គាល់បែបបទ សេដ្ឋកិច្ចទីផ្សារពេញលេញរបស់វៀតណាមនិងចង់ឲ្យក្នុងអាណត្តិបេសកកម្មរបស់ ខ្លួននឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើច្រើន វិស័យរវាងប្រទេសទាំងពីរ ពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្មកសិកម្មនិងជលផល។ លោកប្រធានាធិបតីបានអះអាងថា Namibia នឹងបង្កលក្ខណៈងាយស្រួលសំរាប់ សកម្មភាពវិនិយោគក៏ដូចជាទំនិញវៀតណាមចូល Namibia និងពីនោះចូលទីផ្សារ ទ្វីបអាហ្វ្រីកនិយាយរួម មានបំណងប្រទេសទាំងពីរបន្តអនុវត្តគំរោងការចងសម្ព័ន្ធ ដូចជារូបសណ្ឋានសហប្រតិបត្តិការត្រីភាគីអំពីជលផលនាបច្ចុប្បន្ននៅ Namibia ជាមួយការជួយឧបត្ថម្ភរបស់អង្គការកសិកម្មស្បៀងអាហារអង្គការសហប្រជាជាតិ (FAO)៕
Related






