VOV WorldVOV World
NATO ពិនិត្យមើលទីកន្លែងតាំងពង្រាយប្រព័ន្ធកាំរជ្រួចការពារអាកាស Patriot រវាងខ្សែព្រំដែនទួគី-ស៊ីរី
28/11/2012 11:11
(VOVworld) – នាថ្ងៃទី​២៧ វិច្ឆិកា គណៈប្រតិភូអ្នកជំនាញការ យោធារបស់ទួគីនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានមកដល់តំបន់ភាគខាងត្បូងទួគី សំដៅពិនិត្យមើល ទីកន្លែងតាំងពង្រាយប្រព័ន្ធកាំរជ្រួចការពារអាកាស Patriot រវាង ខ្សែព្រំដែនជាប់នឹងស៊ីរី។
NATO ពិនិត្យមើលទីកន្លែងតាំងពង្រាយប្រព័ន្ធកាំរជ្រួចការពារអាកាស Patriot រវាងខ្សែព្រំដែនទួគី-ស៊ីរី
(VOVworld) – នាថ្ងៃទី​២៧ វិច្ឆិកា គណៈប្រតិភូអ្នកជំនាញការយោធារបស់ទួគី និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានមកដល់តំបន់ភាគខាង ត្បូងទួគី សំដៅពិនិត្យមើលទីកន្លែងតាំងពង្រាយប្រព័ន្ធកាំរជ្រួចការពារអាកាស Patriot រវាងខ្សែព្រំដែនជាប់នឹងស៊ីរី។ NATO បានអះអាងថា៖ ទង្វើនេះនឹងទប់ ស្គាត់បណ្ដា ការវាយប្រហារដោយកាំជ្រួចពីភាគីស៊ីរី។ ទន្ទឹមនឹងនេះ NATO ឲ្យ ដឹងទៀតថា៖ ប្រព័ន្ធនេះមិនទាក់ទិនដល់ពាក្យចចាមអារាមអំពីសម្ថភាពបង្កើត តំបន់ហាមហោះហើរលើដែនអាកាសស៊ីរីចំពោះយន្តហោះរបស់កំលាំងរដ្ឋា ភិបាលស៊ីរីទេ។ក្នុងប្រព្រឹត្តការណ៍ទាក់ទិន នាថ្ងៃដ៏ដែល ក្រសួងការបរទេស រុស្ស៊ីបានឡើង សម្លេងព្រមានថា៖ ការតាំងពង្រាយប្រព័ន្ធកាំជ្រួច  Patriot នៅ ខ្សែព្រំដែនទួគី-ស៊ីរី នឹងធ្វើឲ្សសភាពការណ៍នៅទីនេះកើនតានតឹងឡើងៗ៕