NATO ឯកភាពបង្កើនវត្តមានលើវិស័យយោធានៅអឺរ៉ុបខាងកើត
11/02/2016 09:26
VOVWORLD_នាថ្ងៃទី១០កុម្ភៈរដ្ឋមន្រ្តីការពារជាតិនៃ ប្រទេសចំនួន២៨ជាសមាជីកអង្គការ NATO បានអនុ ម័តលើការបង្កើនវត្តមានយោធានៅអឺរ៉ុបខាងកើត។

អគ្គលេខាធិការ NATO លោក Jens Stoltenberg នៅសន្និសីទកាសែតនៅបែលហ្ស៊ីកនាថ្ងៃទី១០ កុម្ភៈ (រូបថត៖TTXVN) VOVWORLD_នាថ្ងៃទី១០កុម្ភៈរដ្ឋមន្រ្តីការពារជាតិនៃប្រទេសចំនួន២៨ជាសមាជីក អង្គការ NATO បានអនុម័តលើការបង្កើនវត្តមានយោធានៅអឺរ៉ុបខាងកើត។ នេះជា ទង្វើដែលអាចធ្វើឲ្យទំនាក់ទំនងរវាង NATOជាមួយរុស្ស៊ីកើតមានភាពតានតឹងកាន់ តែខ្លាំងថែមទៀត។ អគ្គលេខាធិការ NATOលោកJen Stoltenberg បានឲ្យដឹងថាកំលាំងជើងគោគ ជើង ទឹកនិងទ័ពជើងអាកាសនឹងបានពង្រាយនៅប្រទេស Litva Latvia Estonia ប៉ូឡូញ Bulgaria និងRomaniaដោយមានទាហានចំនួន៤ហ្មឺននាក់។ ប្រទេសរុស្ស៊ីបានមានប្រតិកម្មជាជំហានដំបូងចំពោះសេចក្ដីសំរេចពោលខាងលើ របស់ NATO។ នាថ្ងៃដ៏ដែល ប្រធាននាយកដ្ឋានត្រួតពិនិត្យសព្វាវុធចំណុះក្រសួង ការបរទេសរុស្ស៊ីលោក Mikhail Ulianovបានអះអាងថារុស្ស៊ីមិនមែនជាការគំរាម កំហែងជាក់ស្ដែងចំពោះNATOឡើយ។ប្រសិនបើNATOបង្កើនសកម្មភាពយោធា គឺរុស្ស៊ីក៏នឹងមានទង្វើស្រដៀងគ្នានឹងនោះដែរ៕
Related





