VOV WorldVOV World
NATO ត្រៀមរៀបចំការធ្វើសមយុទ្ធធំបំផុត
19/09/2013 10:31
(VOVworld)-អង្គការសន្ធិសញ្ញាអាត្លង់តិច (NATO)នាថ្ងៃទី១៨កញ្ញា បានជូនដំ ណឹងថាកំពុងរៀបចំផែនការសម្រាប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ
NATO ត្រៀមរៀបចំការធ្វើសមយុទ្ធធំបំផុត
NATO ត្រៀមរៀបចំការធ្វើសមយុទ្ធធំបំផុត (រូបថតៈ chaobuoisang.net) (VOVworld)-អង្គការសន្ធិសញ្ញាអាត្លង់តិច (NATO)នាថ្ងៃទី១៨កញ្ញាបានជូនដំណឹង ថាកំពុងរៀបចំផែនការសម្រាប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនាខែវិច្ឆិកាខាងមុខ។ នេះជាការធ្វើសមយុទ្ធធំបំផុត គិតតាំងពីឆ្នាំ​២០០៦មក ដោយមានការចូលរួមរបស់ ទាហានចំនួន៦ពាន់នាក់មកពីប្រទេស ជាសម្ព័ន្ធភាពនិងដៃគូរបស់NATO ចំនួន២០ រួមជាមួយផ្នែកទ័ពជើងទឹក​ ជើង គោក និងទ័ងជើងអាកាសផងដែរ។ ការធ្វើសម យុទ្ធនេះ នឹងប្រព្រឹត្តទៅនៅ Latvia និងបូឡួញចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៩វិច្ឆិកា ក្នុង នោះមានការបាញ់គ្រាប់ពិតនៅបូឡួញ។ គោលដៅនៃការធ្វើសមយុទ្ធនេះគឺជួយប្រ ទេសជាសមាជិកចំនួន២៨ប្រមូលផ្តុំទៅលើភារកិច្ចស្នូលគឺការពារតំបន់ដែនដី  និង ត្រួតពិនិត្យសមត្ថភាពប្រតិកម្មរហ័សខណៈពេលដែល NATO ត្រៀមបញ្ចប់ បេសកកម្មនៅអាហ្វហ្គានីស្ថាន។ ទន្ទឹមនឹងនោះ ការធ្វើសមយុទ្ធក៏សំដៅទប់ទល់ នឹងគ្រោះអាសន្នវាយប្រហាបណ្តាញអ៊ីនធ្វើណែត ដែលបណ្តាប្រទេសជា សាមាជិក NATO កំពុងជួបប្រទះផងដែរ៕