VOV WorldVOV World
NATOដាស់តឿនអាហ្វហ្គានីស្ថានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខទ្វេភាគីជាមួយអាមេរិកយ៉ាងឆាប់ៗ
04/12/2013 10:14
(VOVworld)-ក្នុងកិច្ចប្រជុំនៅ Brussels (បែលហ្សីក) នាថ្ងៃទី៣ធ្នូ រដ្ឋមន្រ្តីការបរ​ ទេសនៃបណ្តាប្រទេសជា សមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង​(NATO)
NATOដាស់តឿនអាហ្វហ្គានីស្ថានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខទ្វេភាគីជាមួយអាមេរិកយ៉ាងឆាប់ៗ
NATOជម្រុញអាហ្វហ្គានីស្ថានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខទ្វេ ភាគី ជាមួយអាមេរិកយ៉ាងឆាប់ៗ (រូបថតៈ TTXVN) (VOVworld)-ក្នុងកិច្ចប្រជុំនៅ Brussels (បែលហ្សីក)នាថ្ងៃទី៣ធ្នូ រដ្ឋមន្រ្តីការបរ​ទេសនៃបណ្តាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង​(NATO)បានដាស់តឿនប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Hamid Kazai ចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិសុខទ្វេភាគី (BSA)យ៉ាងឆាប់ៗ សំដៅបង្កើតក្របខ័ណ្ឌគតិយុត្តិ ដើម្បីទាហានសម្ព័ន្ធមិត្តដែលក្នុងនោះភាគច្រើនគឺទាហានអាមេរិកបន្តស្នាក់នៅ អាហ្វហ្គានីស្ថានក្រោយឆ្នាំ២០១៤ខាងមុខ។អាមេរិកនិងបណ្តាប្រទេសជាសមាជិក របស់ NATO ប្រកាសថា ប្រសិនជាលោក Kazai មិនចុះ ហត្ថលេខាលើ BSA យ៉ាង ឆាប់ៗ​គឺដល់ចុងឆ្នាំ២០១៤ វ៉ាស៊ីងតោននិង NATOត្រូវដកកងទ័ពដែលកំពុងបោះ ទ័ពនៅអាហ្វហ្គានីស្ថានទាំងស្រុង។         ទាក់ទិនដល់សកម្មភាពផ្សេងៗទៀតរបស់ NATO នៅឯបរទេស​​​ បារំាង​បាន សម្រេចចិត្តដកទ័ពរបស់ខ្លួនទាំងស្រុងក្នុងកម្លាំងរក្សាសន្តិភាពរបស់ NATOនៅ Kosovo ដើម្បីប្រមូលផ្តុំទៅលើយុទ្ធនាការផ្សេងៗនៅមាលី​និង អាហ្វិ្រកកណ្តាល៕