នៅថ្ងៃទី ២១ ខែកញ្ញា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១១.៦៩២ នាក់
21/09/2021 12:32
(VOVWORLD) - ចំនួនករណីឆ្លងដែលនៅសល់ដែលត្រូវបានកត់ត្រាក្នុងប្រទេស គឺនៅទីក្រុងហូជីមិញមានចំនួន ៦.៥២១ ករណី ខេត្ត Binh Duong មានចំនួន ៣.៦០៩ ករណី និងទីក្រុងហាណូយមានចំនួន ១២ ករណី។

ការពិនិត្យជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ (រូបថត៖ TTXVN) គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២០ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២១ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១១.៦៩២ ករណី ដែលក្នុងនោះ ០៥ ជាករណីនាំចូល។ ចំនួនករណីឆ្លងដែលនៅសល់ដែលត្រូវបានកត់ត្រាក្នុងប្រទេស គឺនៅទីក្រុងហូជីមិញមានចំនួន ៦.៥២១ ករណី ខេត្ត Binh Duong មានចំនួន ៣.៦០៩ ករណី និងទីក្រុងហាណូយមានចំនួន ១២ ករណី។ នៅថ្ងៃដដែល អ្នកជំងឺចំនួន ១១.០៤៧ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ ដែលនាំឱ្យចំនួនករណីសរុបជាសះស្បើយមានចំនួន ៤៧៥.៣៤៣ ករណី។ ក្នុងថ្ងៃ មានអ្នកស្លាប់ចំនួន ២៤០ នាក់ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៧.៥៤៥ ករណី៕
Related





