នេប៉ាល់បញ្ចប់សកម្មភាពស្វែងរកជនរងគ្រោះដោយការរញ្ជួយដី
05/05/2015 08:34
(VOVworld) – នេប៉ាលស្នើរឲ្យបណ្ដាប្រទេសបញ្ចប់ សកម្មភាពស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយ ការរញ្ជួយដីក្រោយរយៈពេល ៩ ថ្ងៃ ពីព្រោះ គ្មានសង្ឃឹម ស្វែងរកជននៅរស់មានជីវិតបានឡើយ។

នេប៉ាល់បញ្ចប់សកម្មភាពស្វែងរកជនរងគ្រោះដោយការរញ្ជួយដី (Image: VNA) (VOVworld) – នេប៉ាលស្នើរឲ្យបណ្ដាប្រទេសបញ្ចប់សកម្មភាពស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដីក្រោយរយៈពេល ៩ ថ្ងៃ ពីព្រោះ គ្មានសង្ឃឹម ស្វែងរកជននៅរស់មានជីវិតបានឡើយ។ នាថ្ងៃទី៤ ឧសភា ថ្លែងមតិនៅកិច្ចប្រជុំ ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ២០ នៅរដ្ឋធានី Kathmandu រដ្ឋមន្ត្រីការ បរទេសនេប៉ាល់ លោក Bahadur Pandey បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះ សម្រេចបញ្ចប់ការងារស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដី។ រដ្ឋាភិបាលនេប៉ាលវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងផ្តល់ជំនួយជាទាន់ពេល វេលានិងមានប្រសិទ្ធភាពរបស់សហគមន៍អន្តរជាតិសំរាប់នេប៉ាលក្នុងគ្រាលំបាក។ ទន្ទឹមនឹងនោះ មូលនិធិស្តារប្រទេសជាតិឡើងវិញនឹងត្រូវបានបង្កើតដោយមានគោល ដៅរៃអង្គាសប្រាក់ចំនួន ២ ពាន់លានដុល្លាអាមេរិក ហើយអំពាវនាវឲ្យការរួមវិភាគទាន របស់ប្រទេសនិងអង្គការមនុស្សធម៌អន្តរជាតិនានាលើពិភពលោក៕
Related





