VOV WorldVOV World
នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់
04/05/2015 08:32
Vovworld-តាមការធ្វើស្ថិតិថ្មីបំផុតនៃមជ្ឈមណ្ឌលទប់ទល់ បន្ទាន់ជាតិ​នេប៉ាល់ (NEOC) ថា​នាថ្ងៃទី៣ឧសភា​បរិមាណ មនុស្ស
នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់
នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់ (CBC)         Vovworld-តាមការធ្វើស្ថិតិថ្មីបំផុតនៃមជ្ឈមណ្ឌលទប់ទល់បន្ទាន់ជាតិ​នេប៉ាល់ (NEOC) ថា​នាថ្ងៃទី៣ឧសភា​បរិមាណមនុស្សត្រូវស្លាប់ដោយការ​រញ្ជួយ​ដីមានកំរិត ៧,៨ richter នាថ្ងៃទី២៥មេសាកន្លងទៅបានកើនឡើងជាង​៧​ពាន់នាក់។ នាថ្ងៃដដែល ប៉ូលីសនេប៉ាល់បានរកឃើញសាកសពមនុស្សចំនួន​៥១ ក្នុងនោះមានជនបរទេស ចំនួន៦នាក់នៅដំបន់ជ្រលងភ្នំ Langtang។ ដូច្នេះ​គិតមកដល់ឥឡុវនេះគេបានរក ឃើញសាកសពភ្ញៀវទេសចរណ៍បរទេសចំនួន​៥៤នាក់នៅនេប៉ាល់។ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុនេប៉ាល់លោក​ Ram Sharan Mahat បានចាត់ទុកថា បរិមាណមនុស្សត្រូវស្លាប់ ក្នុងការរញ្ជួយដី​នៅ​នេប៉ាល់នឹងកើនឡើងខ្ពស់បន្ទាប់ពីបុគ្គលិកជួយសង្គ្រោះបានចូល បណ្ដា​ភូមិឆ្ងាយដាច់ស្រយាល។         ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៣ឧសភា​នេប៉ាល់បានបិទទ្វា​ព្រលាន យន្តហោះអន្តរជាតិតែមួយគត់សំរាប់យន្តហោះធំៗដឹកទំនិញជំនួយនិងបុគ្គលិកជួយ សង្គ្រោះដោយសារផ្លូវចុះចត់តែមួយគត់នៃព្រលានយន្តហោះមិនអាចឆ្លើយតបបាន បរិមាណយន្តហោះធំៗជាច្រើនឡើយ៕