VOV WorldVOV World
Nghe An, Ha Tinh អនុវត្តបណ្ដាវិធានការទប់ទល់នឹងភ្លៀងទឹកជំនន់
17/10/2013 08:57
Vovworld-រដ្ឋអំណាចនិងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់​ដំបន់​ទាំង​ពីរពោលខាងលើកំពុងអនុវត្តវិធានការទប់ទល់ទាន់ពេលវេលាចំពោះទឹក​ជំនន់។
Nghe An, Ha Tinh អនុវត្តបណ្ដាវិធានការទប់ទល់នឹងភ្លៀងទឹកជំនន់
Nghe An, Ha Tinh អនុវត្តបណ្ដាវិធានការទប់ទល់នឹងភ្លៀងទឹកជំនន់ (VOV)         Vovworld-ដោយសាររងប៉ះពាល់ពីខ្យល់ព្យុះ Nari នៅខេត្តចំនួន២នៅ​ភាគ កណ្ដាលវៀតណាមគឺ Ha Tinh និង Nghe An ក្នុងប៉ុន្មានថ្ងៃកន្លងមកបាន​កើត​មាន ឡើងភ្លៀងធ្លាក់យ៉ាងខ្លាំង។ រដ្ឋអំណាចនិងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ ​ដំបន់​ទាំង​ពីរពោលខាងលើកំពុងអនុវត្តវិធានការទប់ទល់ទាន់ពេលវេលាចំពោះ ទឹក​ជំនន់។         បណ្ដាស្រុក Huong Son, Huong Khe, Vu Quang នៅខេត្ត Ha Tinh ត្រូវលិច​ទឹក ដ៏ធ្ងន់ធ្ងរ។ កន្លែងជាច្រើនត្រូវដាច់ភ្លើងទាំងស្រុង។ លោក Nguyen Van Viet អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Huong Khe បានឲ្យដឹងថា៖         “យើងខ្ញុំរក្សារបបប្រចាំការគណៈកម្មាការបញ្ជាបង្កាទប់ទល់ទឹកជំនន់ខ្យល់ ព្យុះគ្រប់ជាន់ថ្នាក់ដើម្បីប្រុងប្រយ័ត្នភ្លៀងធ្លាក់ខ្លាំងកាត់បន្ថយការខូចខាតដោយ ខ្យល់ព្យុះទឹកជំនន់បណ្ដាលឡើង ពិសេសគឺយកចិត្តទុកដាក់ដល់ប្រព័ន្ធបឹង ទំនប់។ យើង​ខ្ញុំបានត្រៀមកាណូតមួយចំនួនដើម្បីបំរើការងារបង្កាទប់ទល់ខ្យល់ ព្យុះទឹកជំនន់។”         នៅខេត្ត Nghe An ក្នុងរយៈពេល២ថ្ងៃកន្លងមក ភ្លៀងធ្លាក់ខ្លាំងក៏កើតមាន ឡើង បណ្ដាលការលិចទឹកនៅដំបន់ជាច្រើន ជាពិសេសនៅបណ្ដាស្រុកភាគខាង ត្បូងរបស់​ខេត្ត។ នៅបណ្ដាកំណាត់ផ្លូវត្រូវលិចទឹក មនុស្សនិងមធ្យោបាយត្រូវ ហាមឆ្លង​កាត់ដើម្បី​ធានាសុត្ថិភាព៕