និស្សិតធ្វើសកម្មភាពដើម្បីអនាគតរុងរឿងនិងសុវត្ថិភាពសម្រាប់តំបន់ឆ្នេរសមុទ្រវៀតណាម
27/11/2013 05:42
(VOVworld)-នាយប់ថ្ងៃទី២៦វិច្ឆិកានៅទីក្រុងហូជីមិញ កម្មវិធីពៃ្រលិចទឹកសម្រាប់អនាគតវៀតណាម-MFF

និស្សិតធ្វើអនាម័យបរិស្ថាន (រូបថតៈ tuoitre.vn) (VOVworld)-នាយប់ថ្ងៃទី២៦វិច្ឆិកានៅទីក្រុងហូជីមិញ កម្មវិធីពៃ្រលិចទឹកសម្រាប់ អនាគតវៀតណាម-MFF បានរៀបចំប្រគល់រង្វាន់ការប្រឡងប្រណាំង “និស្សិតធ្វើ សកម្មភាពដើម្បីអនាគត់រុងរឿងនិងសុវត្ថិភាពសម្រាប់តំបន់ឆ្នេរសមុទ្រវៀតណាម”។ សំដៅជួយជ្រោមជ្រែងសប្តាហ៌កោះសមុទ្រនិងទិវា មហាសាគរពិភពលោក កម្មវិធី ពៃ្រលិចទឹកសម្រាប់អនាគតវៀតណាម-MFF រួមជាមួយអង្គការអភិរក្សអន្តរជាតិ បានបំផុសការប្រឡងប្រណាំង “និស្សិតធ្វើសកម្មភាពដើម្បីអនាគត់រុងរឿងនិង សុវត្ថិភាពសម្រាប់តំបន់ឆ្នេរសមុទ្រវៀតណាមលើកទី១”។ គោលដៅនៃការប្រឡង ប្រណាំងនេះ សំដៅលើកកំពស់ ចំណះដឹង និងពង្រីកការច្នៃប្រឌិតរបស់និស្សិត ក្នុងការងាររក្សានិងស្តារឡើងវិញប្រព័ន្ធជីវៈសាស្រ្តចំរុះតំបន់ឆ្នេរសមុទ្រ៕
Related






