នៅក្នុងកិច្ចពិភាក្សា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានព្រមានថា សុវត្ថិភាពនាវាចរណ៍សកលកំពុងក្លាយជាការសាកល្បងសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិ។ លោកក៏បានអំពាវនាវឱ្យធានាសុវត្ថិភាពរបស់នាវិក ស្តារចរាចរណ៍សមុទ្រឡើងវិញដោយគ្មានការរារាំង គោរពច្បាប់អន្តរជាតិ និងសិទ្ធិធ្វើដំណើរនៅសមុទ្រ; ជំរុញការសន្ទនា ការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ថ្លែងនៅក្នុងកិច្ចពិភាក្សា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា សិទ្ធិសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ រួមទាំងសិទ្ធិធ្វើដំណើរដោយសុវត្ថិភាព ជាបន្តបន្ទាប់ និងគ្មានការរារាំង ឆ្លងកាត់ច្រកសមុទ្រអន្តរជាតិ ត្រូវតែត្រូវបានគោរពដោយផ្អែកលើច្បាប់អន្តរជាតិ ដូចដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

លោកស្រីអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជម្លោះនិងភាពខុសគ្នាទាំងអស់ត្រូវតែដោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា។ លោកស្រីអនុរដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអត់ធ្មត់ គាំទ្រការសន្ទនា និងវិធានការការទូតដើម្បីឆ្ពោះទៅរកដំណោះស្រាយប្រកបដោយចីរភាព៕