ឱកាសសំរាប់បណ្ថាអង្គភាពអាជីវកម្មវៀតណាមនៅ CAEXPO លើកទី ១០
05/09/2013 11:35
(VOVworld) – ផ្សារណាត់ពាណិជ្ជកម្មចិន-អាស៊ានលើកទី ១០ (CAEXPO) ទើបនឹងបានបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង Nanning ខេត្ត Guanxi ចិន។

ផ្សារណាត់ពាណិជ្ជកម្មចិន-អាស៊ានលើកទី ១០ (CAEXPO) ទើបនឹងបានបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង Nanning ខេត្ត Guanxi ចិន។ (Image: Vietnam+) (VOVworld) – ផ្សារណាត់ពាណិជ្ជកម្មចិន-អាស៊ានលើកទី ១០ (CAEXPO) ទើបនឹងបានបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង Nanning ខេត្ត Guanxi ចិន។ ក្នុងរយៈពេល ១០ ឆ្នាំ ចូលរួមផ្សារណាត់នេះ មុខទំនិញជាច្រើនរបស់ វៀតណាម ដណ្តើមបានទំនុកទុកចិត្តនៅទីផ្សារចិន។ អគ្គក្រុមហ៊ុនស្បែក ជើង Bitis ត្រូវបាន ចាត់ទុកជាក្រុមហ៊ុនគំរូមួយដែលទទួលបានជោគជ័យ ក្នុងការនាំចេញផលិតផលទៅទីផ្សារចិន។ ចែករំលែកបទពិសោធន៍នាយការ រងអគ្គក្រុមហ៊ុន Bitis លោកស្រី Le Vinh Khiet បានឲ្យដឹងថា៖ “ពេលចូលរួមផ្សារណាត់ម្តងៗ យើងខ្ញុំយល់ដឹងថែមទៀតអំពីសំណូមពរនិង តម្រូវការប្រើប្រាស់របស់ប្រជាជននៅទីនេះ។ ដោយហេតុនេះ យើងខ្ញុំបាន នាំចេញផលិតផលថ្មីឲ្យសមស្របជាប្រចាំឆ្នាំ។ ប្រសិនបើ ផលិតផលបំពេញ តម្រូវការរបស់អ្នកប្រើប្រាស់ នោះគឺ គេពេញចិត្តនឹងផលិតផលនោះជាប្រាកដ។” ដូចជាអគ្គក្រុមហ៊ុនស្បែកជើង Bitis ផលិតផលកាហ្វេនៃក្រុមហ៊ុន Trung Nguyen ក៏ទទួលបានជោគជ័យដំបូងនៅទីផ្សារចិនផងដែរ។ ល្បឿនកំណើនជាមជ្យោម ប្រចាំឆ្នាំ របស់ផលិតផលកាហ្វេ Trung Nguyen នៅទីផ្សារចិនទទួលបាន ១០០ % ជាពិសេស មានឆ្នាំល្បឿនកំណើនទទួលបាន ២០០ %។ នាបច្ចុប្បន្ន ក្រុមហ៊ុន កាហ្វេ Trung Nguyen មានប្រព័ន្ធចែកចាយចំនួន ១០ ក្នុងទូទាំងប្រទេសចិន។ ឧបការីគណៈកម្មការនាយកក្រុមហ៊ុនកាហ្វេ Trung Nguyen លោក Nguyen Van Dong បានឲ្យដឹងថា៖ “វៀតណាមមានប្រៀបខ្លាំងខាងកាហ្វេ។ ជនចិន ជាពិសេសគឺជំនាន់វ័យក្មេង កំពុងផ្លាស់ប្តូរពីផឹកតែនៅផឹកកាហ្វេ។ ដោយហេតុនេះ នេះគឺជាឱកាសល្អ សំរាប់ វៀតណាម។ យើងខ្ញុំមានមុខទំនិញដែលមានគុណភាពនិងបច្ចេក វិទ្យាកែច្នៃល្អបំផុត ជាពិសេសគឺយុទ្ធសាស្ត្រអំពីរូបសណ្ឋានហាងកាហ្វេ Trung Nguyen នៅ ចិន សំដៅសម្បូបែបភាវូបនីយកម្មផលិតផលរបស់ខ្លួន៕”
Related





