VOV WorldVOV World
ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេ ភាគី
27/06/2014 07:22
(VOVworld) – បញ្ចប់ការចរចារជាន់ខ្ពស់នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានី Islamabad ប៉ាគីស្ថាននិងអាប់ហ្គានី ស្ថានបានឯកភាពអំពីការបង្កើតក្រុមបេសកម្មរួមខាងសន្តិសុខ។
ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេ ភាគី
ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី (Image: VNA) (VOVworld) – បញ្ចប់ការចរចារជាន់ខ្ពស់នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានី Islamabad ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានបានឯកភាពអំពីការបង្កើតក្រុមបេសកម្មរួមខាង សន្តិសុខ។ សេចក្តីថ្លែងការរួមដែលត្រូវបាននាំចេញ​បន្ទាប់ពីដំណើរទស្សនកិច្ច នៅប៉ាគីស្ថានរបស់ទីប្រឹក្សាសន្តិសុខជាតិអាប់ហ្គានីស្ថាន លោក Rangin Dadfar Spanta បានលើក ច្បាស់ថា៖ គោលដៅនៃការចរចារនេះគឺការបង្កើនកិច្ចសហ ប្រតិបត្តិការសន្តិសុខទ្វេ ភាគី។ ក្រុមបេសកម្មរួមនឹងរួមមានបណ្តាតំណាងនៃ អង្គការសន្តិសុខទាក់ទិននានា។ ភាគីទាំង ២ ក៏បានឯកភាពដំណើរការកិច្ច ប្រជុំមួយរវាងបណ្ដាមន្ត្រីទាក់ទិននៅរដ្ឋធានី Islamabad (ប៉ាគីស្ថាន)​ នាថ្ងៃទី ៣ កក្កដា ខាងមុខ សំដៅបង្កើនកិច្ចសហការលើវិស័យ សន្តិសុខរវាងប្រទេស ទាំង ២ ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិយម៕