VOV WorldVOV World
ប៉ាឡេស្ទីនជូនដំណឹងពេលវេលាប្តឹងតវ៉ាអ៊ីស្រាអែលនៅ ICC
21/05/2015 08:26
(VOVworld) – នាថ្ងៃទី ២០ ឧសភា ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំនៅហូឡង់ លោក Nabil Abu Zneid បានឲ្យដឹងថា​៖ ប៉ាឡេស្ទីននឹងប្តឹងតវ៉ាអ៊ីស្រាអែលនៅតុលាការ ព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) នៅទីក្រុង La Haye នាថ្ងៃទី ២៥ មិថុនា ខាងមុខ។
ប៉ាឡេស្ទីនជូនដំណឹងពេលវេលាប្តឹងតវ៉ាអ៊ីស្រាអែលនៅ ICC
ប៉ាឡេស្ទីនជូនដំណឹងពេលវេលាប្តឹងតវ៉ាអ៊ីស្រាអែលនៅ ICC (Image: VNA) (VOVworld) – នាថ្ងៃទី ២០ ឧសភា ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅហូឡង់ លោក Nabil Abu Zneid បានឲ្យដឹងថា​៖ ប៉ាឡេស្ទីននឹងប្តឹងតវ៉ាអ៊ីស្រាអែលនៅ តុលាការ ព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) នៅទីក្រុង La Haye នាថ្ងៃទី ២៥ មិថុនា ខាងមុខ។ ថ្លែងមតិនៅវិទ្យុសម្លេងប៉ាឡេស្ទីន លោក​ Zneid បានលើកច្បាស់ថា៖ ការប្តឹងតវ៉ាពោលខាងលើទាក់ទិនដល់ការកសាងទីប្រជុំជននៅតំបន់ត្រើយ ខាងលិចនិងយុទ្ធនាការយោធាដែលអ៊ីស្រាអែលបំផុសនៅតំបន់ហ្គាហ្សាចាប់ ពីរដូវក្តៅឆ្នាំ ២០១៤។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនគ្រោងនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃប្រទេសនេះប្តឹងតវ៉ានៅ ICC។ តាមលោក Zneid ឲ្យដឹងថែម ទៀតថា៖ រយៈពេល ១ ខែក្រោយពីប្តឹងតវ៉ា គណៈប្រតិភូជាន់ខ្ពស់របស់ ICC នឹងទៅធ្វើការស៊ើបអង្គេតបណ្ដាតំបន់របស់ប៉ាឡេស្ទីន៕

More