VOV WorldVOV World
ប៉ាឡេស្ទីននឹងចូលរួម ICC នាខែមេសាខាងមុខ
07/01/2015 10:40
(VOVworld)-អគ្គលេខាធិការអ.ស.ប លោក Ban Ki- moon បានប្រកាសថា រដ្ឋអំណាចប៉ាឡេស្ទីននឹង ក្លាយទៅជាសមាជិកពេញសិទ្ធិទី១២៣
ប៉ាឡេស្ទីននឹងចូលរួម ICC នាខែមេសាខាងមុខ
អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon (រូបថតៈ TTXVN) (VOVworld)-អគ្គលេខាធិការអ.ស.ប  លោក Ban Ki-moon បានប្រកាសថា រដ្ឋ អំណាចប៉ាឡេស្ទីននឹងក្លាយទៅជាសមាជិកពេញសិទ្ធិទី១២៣របស់តុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) នាថ្ងៃទី១មេសាខាងមុខ។ នេះជាការបោះ ជំហាន សំដៅបើកផ្លូវឲ្យបណ្តាវិធានការគតិយុត្តិរបស់ប៉ាឡេស្ទីនក្នុងការប្រ ឆាំងនឹង អ៊ីស្រាអ៊ែល។ លោក Ban Ki-moon ឲ្យដឹងថែមទៀតថា លោកបាន អនុម័ត លើបណ្តាឯកសារសម្រេចបទបញ្ញត្តិជាសមាជិក ICC របស់រដ្ឋអំណាច ប៉ាឡេ ស្ទីន ដែលមានសុពលភាពនាខែមេសាឆ្នាំ២០១៥នេះ។ ប្រធានក្រុមបេសក កម្មអ្នកសង្កេតការរបស់រដ្ឋប៉ាឡេស្ទីនប្រចាំនៅ អ.ស.ប លោក Riad Mansour បានសង្កត់ធ្ងន់ថា ប៉ាឡេស្ទីនចាត់ទុកថានេះជាការបោះជំហានដ៏សែនសំខាន់  សំដៅនាំមកនូវយុត្តិធម៌ឲ្យជនរងគ្រោះទាំងអស់ដោយការទន្ទ្រានកាន់កាប់ របស់ អ៊ីស្រាអ៊ែល។ ការចូលរួម ICC របស់ប៉ាឡេស្ទីន ស្ថិតក្នុងយុទ្ធសាស្រ្តរបស់​ខ្លួនសំដៅបង្កសម្ពាធបង្ខំអ៊ីស្រាអ៊ែលដកចេញពីតំបន់ដែនដីខ្លួនកំពុង​ទន្ទ្រាន កាន់កាប់និងទទួលស្គាល់ទំនាក់ទំនងជាអ្នកជិតខាងជាមួយប៉ាឡេស្ទីន៕