VOV WorldVOV World
ប៉ាឡេស្ទីនអំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ស្កាត់ផែនការសាងសង់របស់អ៊ីស្រាអ៊ែលនៅប៉ែកខាងកើត Jerusalem
26/07/2016 11:10
(VOVworld) - នាថ្ងៃទី២៥ កក្កដា រដ្ឋអំណាចប៉ាឡេស៊ីន (PA) បានអំពាវនាវឲ្យសហគមន៍អន្តរជាតិមានសកម្ម ភាពចាំបាច់ដើម្បីទប់ស្កាត់ផែនការសាងសង់មណ្ឌល ប្រជុំជនថ្មីសំរាប់ជនហ្ស៊ីពនៅប៉ែកខាងកើត Jerusalem ហើយមានគោលបំណងថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបង្ខំឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការបើកទូលាយមណ្ឌលប្រជុំជននេះ។
ប៉ូលីសអ៊ីស្រាអ៊ែលបំពេញភារកិច្ចនៅ Jerusalem នាថ្ងៃទី១២ កក្កដា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៥ កក្កដា រដ្ឋអំណាចប៉ាឡេស៊ីន (PA) បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិមានសកម្មភាពចាំបាច់ដើម្បីទប់ស្កាត់ផែនការសាងសង់មណ្ឌល ប្រជុំជនថ្មីសំរាប់ជនហ្ស៊ីពនៅប៉ែកខាងកើត Jerusalem ហើយមានគោលបំណងថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបង្ខំឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការបើកទូលាយមណ្ឌលប្រជុំ ជននេះ។ថ្លែងមតិក្រោយពីក្រុមប្រឹក្សាទីក្រុង Jerusalem នាំចេញសេចក្ដីសំរេចស្ដី អំពីការកសាងផ្ទះថ្មីចំនួន៧៧០ខ្នងនៅតំបន់ Gilo នៅលើ ខ្សែ ព្រំដែនខៀវនោះ អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat បានឲ្យដឹងថា នេះជាពេលវេលាដើម្បីសហគមន៍អន្តរជាតិសំដែងនូវការសន្យាចំពោះដំណោះ ស្រាយរដ្ឋចំនួន២ ហើយអនុវត្តន៍សកម្មភាពចាំបាច់សំដៅបង្ខំឲ្យអ៊ីស្រាអ៊ែល បញ្ឈប់ការកសាងមណ្ឌលប្រជុំជននៅតំបន់ដែនដីដែលគេ ទន្ទ្រានកាន់កាប់របស់ ប៉ាឡេស្ទីន។រីឯអ៊ីស្រាអ៊ែលចាត់ទុកថា Jerusalem នឹង ជារដ្ឋធានីរួមក្នុងកិច្ចព្រម ព្រៀងចុងក្រោយណាក៏ដោយជាមួយប៉ាឡេស្ទីនស្ដីអំពី ដំណោះស្រាយរដ្ឋចំនួន២  ដោយហេតុនេះអ៊ីស្រាអ៊ែលមានសិទ្ធិកសាងមណ្ឌល ប្រជុំជនហ្ស៊ីពនៅគ្រប់តំបន់ នៃ Jerusalem៕

More